អ្នកជំនាញវៀតណាមម្នាក់ត្រូវបានតែងតាំងជាសមាជិកនៃកម្មវិធីនៃការចងចាំពិភពលោករបស់អង្គការយូណេស្កូ

Chia sẻ
(VOVWORLD) - នេះគឺជាលើកទីមួយហើយដែលអ្នកជំនាញវៀតណាមត្រូវបានជ្រើសរើសជាសមាជិកនៃគណៈកម្មាធិការប្រឹក្សាអន្តរជាតិនៃអង្គការចងចាំពិភពលោក UNESCO ។
អ្នកជំនាញវៀតណាមម្នាក់ត្រូវបានតែងតាំងជាសមាជិកនៃកម្មវិធីនៃការចងចាំពិភពលោករបស់អង្គការយូណេស្កូ - ảnh 1លោកស្រីបណ្ឌិត Vu Thi Minh Huong អតីតប្រធាននាយកដ្ឋានបណ្ណសាររដ្ឋវៀតណាម អនុប្រធានអង្គការ UNESCO នៃការចងចាំពិភពលោកសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកជាសមាជិកនៃគណៈកម្មាធិការប្រឹក្សាអន្តរជាតិនៃអង្គការ UNESCO អាណត្តិ ២០២៤-២០២៨ (រូបថត៖ vov.vn)

 

អគ្គនាយកនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) លោកស្រី Audrey Azoulay ទើបតែបានចុះហត្ថលេខាលើសេចក្តីសម្រេចតែងតាំងលោកស្រីបណ្ឌិត Vu Thi Minh Huong អតីតប្រធាននាយកដ្ឋានបណ្ណសាររដ្ឋវៀតណាម អនុប្រធានអង្គការ UNESCO នៃការចងចាំពិភពលោកសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកជាសមាជិកនៃគណៈកម្មាធិការប្រឹក្សាអន្តរជាតិនៃអង្គការ UNESCO អាណត្តិ ២០២៤-២០២៨ ។ នេះគឺជាលើកទីមួយហើយដែលអ្នកជំនាញវៀតណាមត្រូវបានជ្រើសរើសជាសមាជិកនៃគណៈកម្មាធិការប្រឹក្សាអន្តរជាតិនៃអង្គការចងចាំពិភពលោក UNESCO ។

គណៈកម្មាធិការប្រឹក្សាអន្តរជាតិនៃកម្មវិធីការចងចាំពិភពលោកនៃអង្គការ UNESCO អាណត្តិឆ្នាំ ២០២៤-២០២៨ រួមមានសមាជិកចំនួន ១៤ មកពីទ្វីបទាំងអស់ដែលត្រូវបានជ្រើសរើសដោយផ្ទាល់ និងតែងតាំងដោយអគ្គនាយកអង្គការ UNESCO បន្ទាប់ពីបានពិគ្រោះជាមួយគណៈកម្មាធិការជាតិនៃប្រទេសសមាជិក។ មុខងារសំខាន់មួយរបស់គណៈកម្មាធិការគឺវាយតម្លៃ លើឯកសារតែងតាំងសម្រាប់បញ្ជីបេតិកភណ្ឌឯកសារពិភពលោក និងផ្តល់យោបល់ដល់អគ្គនាយកអង្គការ UNESCO សម្រាប់ការអនុម័តផងដែរ៕

ប្រតិកម្មទៅវិញ