អ្នកជំនាញរុស្ស៊ី៖ វៀតណាមគឺជាទីបង្អែកដ៏មានស្ថិរភាពរបស់រុស្ស៊ីនៅអាស៊ីអាគ្នេយ៍

Chia sẻ

(VOVWORLD) - នាថ្ងៃទី ៥ កក្កដា ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានមុនដំណើរទស្សនកិច្ចនៅវៀតណាមរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov អ្នកវៀតណាមវិទ្យាជើងចាស់ Grigory Lokshin បានឲ្យដឹងថា វៀតណាមគឺជាទីបង្អែកដ៏មានស្ថិរភាពរបស់រុស្ស៊ីនៅតំបន់អាស៊ីអាគ្នេយ៍។

អ្នកជំនាញរុស្ស៊ី៖ វៀតណាមគឺជាទីបង្អែកដ៏មានស្ថិរភាពរបស់រុស្ស៊ីនៅអាស៊ីអាគ្នេយ៍ - ảnh 1រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov  (រូបថត៖ AFP)

ក្នុងបទសម្ភាសន៍ជាមួយកាសែតឯករាជ្យ (Independent )អ្នកជំនាញ Grigory Lokshin បានអះអាងថា វៀតណាមមានតួនាទីយ៉ាងសំខាន់សម្រាប់រុស្ស៊ី ហាក់ដូចជាទីបង្អែកសម្រាប់ទំនាក់ទំនងស្ថិរភាព របស់ រុស្ស៊ីទាំងមូលនិយាយរួម និងតំបន់ចុងបូព៌ានិយាយដោយឡែក ជាមួយតំបន់អាស៊ីអាគ្នេយ៍។ យោងតាមអ្នកស្រាវជ្រាវរុស្ស៊ីរូបនេះ កិច្ច សហ ប្រតិបត្តិការក្នុងវិស័យបច្ចេក ទេសយោធា និងការអភិវឌ្ឍគម្រោងប្រេង និងឧស្ម័នក្នុងវិស័យថាមពលដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី ហើយតែងតែជាប្រធានបទសំខាន់នៃការទំនាក់ទំនងកិច្ចការរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។

កាសែត Independent បាននិយាយថា ដំណើរទស្សនកិច្ចនៅអាស៊ីរបស់រដ្ឋមន្ត្រីការបរទេស Sergei Lavrov បង្ហាញថា រុស្ស៊ីកំពុងតម្រង់ទិសធនធាននយោបាយ និងការទូតឡើងវិញជាមួយប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងនោះ រុស្ស៊ីមានផែនការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបណ្តាប្រទេសដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណីដូចជាវៀតណាម និងម៉ុងហ្គោលី ដែលជាកន្លែងបង្អងដំណើរដំបូងរបស់អ្នកការទូតរុស្ស៊ីក្នុងដំណើរបំពេញទស្សនកិច្ចនៅបូព៌ា៕

ប្រតិកម្មទៅវិញ