ទិដ្ឋភាពនៃសន្និសីទ |
ក្នុងសន្និសីទនេះ ប្រតិភូនៃប្រទេសជាច្រើនបានសម្តែងការព្រួយបារម្ភអំពីបម្រែបម្រួលយ៉ាងស្មុគ្រស្មាញនាពេលថ្មីៗនេះ នៅសមុទ្រខាងកើត ព្រមទាំងបានបញ្ជាក់ជាថ្មីនូវសារៈសំខាន់របស់សមុទ្រខាងកើត ក៏ដូចជាការគោរពតាមច្បាប់អន្តរជាតិក្នុងការដោះស្រាយភាពតានតឹងនៅសមុទ្រខាងកើត។
យោងតាមប្រសាសន៍របស់លោកបណ្ឌិត To Anh Tuan នាយករងវិទ្យាស្ថានសមុទ្រខាងកើតនៃបណ្ឌិតសភាការទូតវៀតណាមថា ក្នុងចំណោមបញ្ហាសមុទ្រ នៅសមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិកនោះ ជម្លោះនៅសមុទ្រខាងកើត បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតទៅលើសន្តិភាពនិងសន្តិសុខក្នុងតំបន់។ មូលហេតុដំបូងគឺថា ថ្វីត្បិតតែប្រ ទេសចិនជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ក៏ដោយ ប៉ុន្តែ ចិនខ្លួនឯងនេះហើយ ដែលមិនគោរពតាមកាតព្វកិច្ចស្របច្បាប់នៅក្រោម UNCLOS និងភ្នាល់ជាមួយតម្លៃរបស់ UNCLOS។ លើសពីនេះទៅទៀត សន្តិសុខសមុទ្រខាងកើត គឺប៉ះពាល់ទាំងសន្តិសុខមហាសមុទ្រឥណ្ឌានិងមហាសមុទ្រប៉ាស៊ីហ្វិកទៀតផង។
លោកបណ្ឌិត To Anh Tuan បានចាត់ទុកថា ក្នុងករណីដែលក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ត្រូវបានអនុម័តនោះ នឹងជាជំហានមួយ ក្នុងការកសាងទំនុកចិត្តនិងលើកកម្ពស់បរិយាកាសសន្តិភាពនិងស្ថេរភាពនៅក្នុងតំបន់។ ប៉ុន្តែ COC មិនមានចេតនាដោះស្រាយជម្លោះនៅសមុទ្រខាងកើតទេ ពោលគឺដើម្បីកំណត់បទបញ្ញត្តិនៃប្រព្រឹត្ដរបស់ភាគីនានាយ៉ាងដូចម្តេចតែប៉ុណ្ណោះ។ លោក To Anh Tuan បានសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយជំលោះនៅសមុទ្រខាងកើត ចាំបាច់ត្រូវប្រើវិធានការដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ដោយគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់ភាគីពាក់ព័ន្ធផងដែរ៕