អ្នកជំនាញខាងច្បាប់សមុទ្រអន្តរជាតិថ្កោលទោសចំពោះសកម្មភាពឯកតោភាគីរបស់ចិននៅសមុទ្រខាងកើត

Chia sẻ
(VOVWORLD) - ការទាមទារអធិបតេយ្យភាពរបស់ចិនលើផ្ទៃទឹកសមុទ្រភាគច្រើននៅសមុទ្រខាងកើត គឺគ្មានតំលៃខាងច្បាប់ហើយសកម្មភាពឯកតោភាគីរបស់ចិននៅសមុទ្រខាងកើតគឺមិនសមហេតុសមផលឡើយ។ 

អ្នកជំនាញខាងច្បាប់សមុទ្រអន្តរជាតិនិងជាមេធាវីបែលហ្ស៊ិកលោក Bernard Insel បានសង្កត់ធ្ងន់ថា៖ តុលាការអាជ្ញាកណ្តាលនៅឡាហៃ (ហូល្លង់) ក្នុងឆ្នាំ ២០១៦ បានច្រានចោលការទាមទារអធិបតេយ្យភាពរបស់ចិនចំពោះអ្វីដែលហៅថា “ខ្សែបន្ទាត់ចំនួន ៩ កំណាត់” នៅសមុទ្រខាងកើត ជាការទាមទារមិនសមហេតុផល បើអនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ក្នុងឆ្នាំ ១៩៨២។ លោកបានសង្កត់ធ្ងន់ថា សមុទ្រខាងកើត ជាតំបន់សមុទ្រមានផ្លូវដឹកជញ្ជូនដែលមមាញឹកជាងគេនៅលើពិភពលោក ដូច្នេះតំបន់នេះ មានតួនាទីជាយុទ្ធសាស្ត្រ សម្រាប់ប្រទេសនិងតំបន់ជាច្រើន។ យ៉ាងណាមិញ សកម្មភាពនៅសមុទ្រខាងកើត ត្រូវតែផ្អែកលើគោលការណ៍នៃសេរីភាពនាវាចរណ៍ក៏ដូចជាគោលការណ៍នៃច្បាប់អន្តរជាតិស្តីពីសមុទ្រជាពុំខាន៕

ប្រតិកម្មទៅវិញ