|
អ្នកជំនាញការអាស៊ានព្រមានថា៖ បណ្ដាប្រទេសអាស៊ានគប្បីសហការធ្វើសកម្មភាព (VNA) |
(VOVworld) – មជ្ឈដ្ឋានអ្នកជំនាញការប្រឆាំងនឹងលទ្ធិភេរវកម្មម៉ាឡេស៊ីទើប
នឹងចេញផ្សាយសេចក្តីព្រមានថា៖ អាស៊ានគប្បីសាមគ្គីនិងឯកភាពគ្នាក្នុង
ការប្រយុទ្ធប្រឆាំងនឹងបណ្ដាក្រុមភេរវកម្ម។ តាមនោះ សាស្ត្រាចារ្យរង បណ្ឌិត
Aruna Gopinath អ្នកជំនាញការអំពីតំបន់អាស៊ី-អាគ្នេយ៍នៅមជ្ឈមណ្ឌលស្រាវ
ជ្រាវការពារជាតិនិងសន្តិសុខអន្តរជាតិចំណុះមហាវិទ្យាល័យជាតិ Pertahanan
Malaysia បានចាត់ទុកថា៖ ប្រទេសអាស៊ានទាំង ១០ គប្បីសាមគ្គីគ្នាប្រឆាំង
ក្រុមភេរវកម្ម Abu Sayyaf នៅហ្វីលីពីននិងអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS)
ដោយសារ បណ្ដាអង្គការភេរវកម្មនេះគឺជាការគំរាមកំហែងចំពោះតំបន់ទាំង
មូល។ បណ្ឌិត Aruna បានសង្កត់ធ្ងន់អំពីរាល់ការខំប្រឹងប្រែងប្រឆាំងក្រុម
ភេរវកម្ម Abu Sayyaf ក្នុងតំបន់ ជាពិសេស ក្នុងពេលដែល IS ត្រូវបានចាត់
ទុកជា រដ្ឋឥស្លាមមួយនៅអាស៊ី-អាគ្នេយ៍។ អាស៊ានគប្បីពិនិត្យមើលការបង្កើត
កំលាំងយោធាប្រឆាំង Abu Sayyaf ក្នុងកាលៈទេសៈ ក្រុមជ្រុលនិយមនេះកំពុង
មិនត្រឹមតែនៅហ្វីលីពីនប៉ុណ្ណោះទេថែមទាំងពួកគេបានវាយប្រហារទៅលើម៉ា
ឡេស៊ី ថៃ និងសឹង្ហបុរី ទៀតផង៕