អ្នកជំនាញការអន្តរជាតិវាយតំលៃវិជ្ជមានស្តីពីលទ្ធផលក្នុងការផ្លាស់ប្តូរថ្មីរបស់វៀតណាម |
(VOVworld) – ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ២០ និងទី ២១ វិច្ឆិកា នៅសកលវិទ្យាល័យ ជាតិអូស្ត្រាលី (ANU) នៅរដ្ឋធានី Canberra បានប្រព្រឹត្តទៅសិក្ខាសាលាអំពី ស្ថានភាពវៀតណាមឆ្នាំ ២០១៧ (Vietnam Update) ដោយប្រធានបទ «ជីវភាពនយោ បាយនៅវៀតណាម»។ អង្គសន្និសីទបានផ្ទៀងស្តាប់បទអន្តរាគមន៍ចំនួន ១៦ នៃ មជ្ឈដ្ឋានអ្នកជំនាញការអ្នកវិភាគដែលបានវិភាគលើការអភិវឌ្ឍន៍ដ៏លោតផ្លោះលើវិស័យនយោបាយសេដ្ឋកិច្ចសង្គមនិងបរិស្ថានរបស់វៀតណាម។ បទអន្តរាគមន៍ភាគច្រើន សុទ្ធតែបញ្ជាក់ថា៖ ក្រោយរយៈពេល ៣០ ឆ្នាំ អនុវត្តគោលនយោបាយបើកចំហទីផ្សារ មកវៀតណាមទទួលបានការបោះជំហានអត្រាគ្រួសារក្រីក្រត្រូវបានកាត់បន្ថយចំណូលរបស់ប្រជាពលរដ្ឋត្រូវបានលើកកំពស់ជីវភាពរស់នៅនិងអាជីពរបស់ប្រជាពលរដ្ឋកំពុងផ្លាស់ប្តូរ៕