អ្នកជំនាញការជប៉ុន៖ទំនាក់ទំនងវៀតណាម-ជប៉ុនពិសេសនិងល្អប្រសើរលើច្រើនវិស័យ |
ក្នុងឱកាសនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅជប៉ុនចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៦មិថុនា អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅជប៉ុន បានមានបទសម្ភាសន៍ជាមួយសាស្ត្រាចារ្យ Kenichi Ohno វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយជាតិជប៉ុន ស្ដីអំពីការជះឥទ្ធិពល ជាវេជ្ជមានពីដំណើរបំពេញទស្សនកិច្ចនេះ ចំពោះទំនាក់ទំនងទ្វេភាគី និងយថាទស្សន៍អភិវឌ្ឍន៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខនេះ។ ការដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរធ្វើដំណើរបំពេញទស្សនកិច្ចទៅវិញទៅមកនេះ បានបង្ហាញថាទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងស្ថិតនៅក្នុងដំណាក់កាលល្អប្រសើរ។ ដូច្នេះ សាស្ត្រាចារ្យថា ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិតថ្មីថែមទៀត៕