អ្នកជំនាញការច្បាប់របស់អ.ស.បវាយតំលៃខ្ពស់ចំពោះសាលក្រមរបស់តុលាការ PCA ស្ដីអំពីជំលោះ នៅសមុទ្រខាងកើត

Chia sẻ
(VOVworld) - សាលក្រមដែលត្រូវបានប្រកាសនាថ្ងៃ
ទី១២ កក្កដា កន្លងទៅស្ដីអំពីបញ្ហាសមុទ្រខាងកើត
របស់តុលាការមជ្ឈត្តកម្មទីក្រុងឡាអ៊ែរ បានបង្កើត
ឡើងបុព្វបទនិងមូលដ្ឋានគតិយុត្តដើម្បីភាគីទាក់ទិន
នានាក្នុងតំបន់បន្តពិភាគ្សានិងសហប្រតិបតិ្តការនាពេលអនាគត។
(VOVworld) - សាលក្រមដែលត្រូវបានប្រកាសនាថ្ងៃទី១២ កក្កដា កន្លងទៅស្ដី
អំពីបញ្ហាសមុទ្រខាងកើតរបស់តុលាការមជ្ឈត្តកម្មទីក្រុងឡាអ៊ែរ បានបង្កើតឡើង
បុព្វបទនិងមូលដ្ឋានគតិយុត្តដើម្បីភាគីទាក់ទិននានាក្នុងតំបន់បន្តពិភាគ្សានិងសហ
ប្រតិបតិ្តការនាពេលអនាគត។នេះជាការអះអាងរបស់លោក Sean D. Murphy
សាស្ត្រាចារ្យច្បាប់នៅមហាវិទ្យាល័យ George Washington ប្រទេសអាមេរិក ព្រមទាំង
ជាសមាជិកគណៈកម្មាធិការច្បាប់អន្តរជាតិរបស់អ.ស.ប។ក្នុងក្របខ័ណ្ឌជំនួប
ពិភាគ្សាអំពីច្បាប់អន្តរជាតិដែលត្រូវបានរៀបចំឡើងនាថ្ងៃទី២៩ កក្កដា នៅទីស្នាក់
ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) នោះ សាស្ត្រាចារ្យ Sean D.Murphy បាន
ថ្លែងបទអន្តរាគមស្ដីអំពីច្បាប់អន្តរជាតិនិងជំលោះទាក់ទិន ដល់កោះសមុទ្រ ជាក់
ស្ដែងគឺករណីបណ្ដឹងរបស់ហ្វីលីពីនប្រឆាំងចិនទាក់ទិនដល់ ជំលោះនៅសមុទ្រ
ខាងកើត។
អ្នកជំនាញការច្បាប់របស់អ.ស.បវាយតំលៃខ្ពស់ចំពោះសាលក្រមរបស់តុលាការ PCA ស្ដីអំពីជំលោះ នៅសមុទ្រខាងកើត - ảnh 1
សាស្ត្រាចារ្យ Sean D.Murphy ថ្លែងបទអន្តរាគមស្ដីអំពីច្បាប់អន្តរជាតិនិងជំលោះទាក់ទិនដល់
កោះសមុទ្រ (រូបថត៖TTXVN)

ឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រចាំនៅទីក្រុងហ្សឺណែវស្ដីអំពីឥទ្ធិពលនៃសាលក្រមនាថ្ងៃទី១២ កក្កដា របស់
តុលាការ មជ្ឈត្តកម្មទីក្រុងឡាអ៊ែរ សាស្ត្រាចារ្យ Murphy បានសង្កត់ធ្ងន់ទៅលើ
សារៈសំខាន់នៃសាលក្រមរបស់តុលាការមជ្ឈត្តកម្ម ដោយសារសាលក្រមនេះ
មិនត្រឹម តែប្រើប្រាស់អនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រ (UNCLOS) ប៉ុណ្ណោះ
ទេ ថែម ទាំងប្រើប្រាស់ច្បាប់អន្តរជាតិនិយាយរួមដើម្បីបកស្រាយអំពីការកំណត់
នៃអនុ សញ្ញាពោលខាងលើ ក៏ដូចជាបញ្ហាដទៃទៀតស្ដីអំពីច្បាប់អន្តរជាតិលើ
គ្រប់វិស័យ ដែលមានការទាក់ទិន។ដោយហេតុនេះ សាលក្រមរបស់តុលាការ
មជ្ឈត្តកម្មអាច ត្រូវបានប្រើប្រាស់ដូចជាទំលាប់ប្រតិបត្តិមួយក្នុងច្បាប់អន្តរជាតិ
សំរាប់ករណី បណ្ដឹងនាពេលអនាគត៕

ប្រតិកម្មទៅវិញ