អ្នកជំងឺចំនួន ២.៤៥៩ នាក់ទៀតត្រូវបានប្រកាស ជាសះស្បើយពីកូវីដ ១៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក

Chia sẻ
(VOVWORLD) - គិតត្រឹមថ្ងៃទី ២៥ ខែឧសភា ចំនួនវ៉ាក់សាំងបង្ការកូវីដ ១៩ ត្រូវបានចាកគឺចំនួន ២១៩.៧៩៦.៣១៨ ដូស។

គិតត្រឹមពីម៉ោង ១៦:០០ ថ្ងៃទី ២៤ ឧសភា ដល់ម៉ោង ១៦:០០  ថ្ងៃទី ២៥ ឧសភា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន ១.៣៤៤ ករណី ដែលទាំងអស់ត្រូវបានកត់ត្រាឆ្លងក្នុងប្រទេស នៅតាមខេត្តនិងក្រុងចំនួន ៤៦/៦៣។ ចាប់តាំងពីការចាប់ផ្តើមផ្ទុះជំងឺរាតត្បាតមក វៀតណាមមានអ្នកឆ្លងកូវីដ ១៩ ដល់ទៅ ១០.៧១២.៧៣៣ករណី។

នៅថ្ងៃទី ២៥ ខែឧសភា មានអ្នកជំងឺចំនួន ២.៤៥៩ នាក់ទៀតត្រូវបានប្រកាសថាបានជាសះស្បើយ។ ចំនួនករណីដែលបានប្រកាសជាសះស្បើយសរុបមកដល់ពេលនេះមានចំនួន ៩.៤១៤.៨៦២ ករណី។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ មានអ្នកជំងឺកូវីដ ១៩ ចំនួន ពីរនាក់ត្រូវស្លាប់។

គិតត្រឹមថ្ងៃទី ២៥ ខែឧសភា ចំនួនវ៉ាក់សាំងបង្ការកូវីដ ១៩ ត្រូវបានចាកគឺចំនួន ២១៩.៧៩៦.៣១៨ ដូស៕

ប្រតិកម្មទៅវិញ