អ្នកជំងឺកូវីដ ១៩ ចំនួន ១០.២៥៣ នាក់ទៀតដែលបានជាសះស្បើយ |
គិតត្រឹមម៉ោង ១៧ ថ្ងៃទី ៦ ខែកញ្ញាដល់ម៉ោង ១៧ ថ្ងៃទី ៧ ខែកញ្ញា វៀតណាមបានរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ១៤.២០៨ ករណី ដែលក្នុងនោះ ១៥ ករណីជាករណីនាំចូល និង អ្នកជំងឺចំនួន ១៤.១៩៣ នាក់ត្រូវបានកត់ត្រាក្នុងស្រុក នៅខេត្តនិងក្រុងចំនួន ៤០។ ក្នុងនោះទីក្រុង ហូជីមិញកត់ត្រាករណីច្រើនបំផុតដោយមាន ៧.៣១០ ករណី បន្ទាប់មកគឺខេត្ត Binh Duong មានចំនួន ៣.៩៦៦។ រដ្ឋធានីហាណូយកត់ត្រា ៣៦ ករណី។
នៅថ្ងៃទី ៧ ខែកញ្ញា វៀតណាមមានអ្នកជំងឺកូវីដ ១៩ ចំនួន ១០.២៥៣ នាក់ទៀតដែលបានជាសះស្បើយ និងស្លាប់ ៣១៦ នាក់។
ដូច្នេះ គិតត្រឹមថ្ងៃទី ៧ ខែកញ្ញា វៀតណាមមានករណីឆ្លងកូវីដ ១៩ ចំនួន ៥៥០.៩៩៦ ករណី ឈរចំណាត់ថ្នាក់ប្រទេសនិងតំបន់ចំនួន ៥១/២២២ ក្នុងនោះចំនួន ៣១១.៧១០ ករណីបានជាសះស្បើយ និងករណីស្លាប់ចំនួន ១៣.៧០១ នាក់៕