អ្នកជំងឺ Covid-19 ជាច្រើននៅវៀតណាមបានសះស្បើយ

Chia sẻ
(VOVWORLD) - ហេតុដូច្នេះ គិតដល់ត្រឹមវេលាម៉ោង១២ថ្ងៃ ទី៣០មីនា វៀតណាមបាន កត់ត្រាអ្នកជំងឺ Covid-19 ចំនួន ១៩៤នាក់ ក្នុងនោះ៥៥នាក់ត្រូវបានព្យាបាល ជាសះស្បើយ៕¢

        នាព្រឹកថ្ងៃទី៣០មីនា មន្ទីរពេទ្យត្រូពិកមជ្ឈឹមមូលដ្ឋាន Dong Anh (ហាណូយ) បានអនុញ្ញាតឲ្យអ្នកជំងឺ Covid-19 ចំនួន២៧ត្រូវបានចេញពី មន្ទីរពេទ្យ។ តាមការណែនាំថ្មីបំផុតរបស់ក្រសួងសុខាភិបាលបានកំណត់ថា អ្នកជំងឺ Covid-19 បន្ទាប់ពីចេញពីមន្ទីរពេទ្យនឹងត្រូវបន្តដាក់ខ្លួននៅដាច់ ដោយឡែកនៅផ្ទះហើយតាមដានសុខភាពក្នុងរយៈពេល១៤ថ្ងៃបន្តទៀត។

        នាថ្ងៃដដែល មន្ទីរពេទ្យព្យាបាលជំងឺផ្លូវដង្ហើមស្រួចស្រាវ Cu Chi ទីក្រុងហូជីមិញ បានប្រកាសអ្នកជំងឺ Covid-19 ចំនួន៣នាក់បន្ថែមទៀតត្រូវ បានព្យាបាលឲ្យសះស្បើយ។ ក្នុងនោះ មានជនបរទេសមួយនាក់និងជន វៀតណាមពីរនាក់។

        ហេតុដូច្នេះ គិតដល់ត្រឹមវេលាម៉ោង១២ថ្ងៃទី៣០មីនា វៀតណាមបាន កត់ត្រាអ្នកជំងឺ Covid-19 ចំនួន១៩៤នាក់ ក្នុងនោះ៥៥នាក់ត្រូវបានព្យាបាល ជាសះស្បើយ៕

ប្រតិកម្មទៅវិញ