អ្នកជំអឺទី៣៥ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ (រូបថត៖ TTXVN) |
នាថ្ងៃទី២៧ មីនា មន្ទីរពេទ្យ Da Nang (ជាទីកន្លែងព្យាបាលសម្រាប់ អ្នកជំងឺ Covid-19 នៃទីក្រុង Da Nang) បានអនុញ្ញាតឲ្យអ្នកជំងឺ Covid-19 ទី២២ ទី២៣ និងទី៣៥ ចេញពីមន្ទីរពេទ្យ។ អ្នកជំងឺទាំង៣នាក់នេះនឹង បន្តត្រូវបានដាក់នៅដាច់ដោយឡែកនៅមូលដ្ឋានស្នាក់នៅក្នុងរយៈពេល១៤ថ្ងៃថែមទៀត។ អ្នកជំងឺទី២២ ទី២៣ នៅវៀតណាមជាភ្ញៀវទេសចរជនជាតិអង់គ្លេស។ អ្នកជំងឺទី៣៥ជាស្ត្រីម្នាក់ អាយុ២៩ឆ្នាំ ដែលបានប៉ះពាល់ជាមួយភ្ញៀវ ទេសចរទាំងពីរនាក់ពោលខាងលើ៕