អ្នកឆ្លងជំងឺរាតត្បាត Covid-19 លើទូទាំងពិភពលោកកើនឡើងជាង ១៨ម៉ឺននាក់

Chia sẻ
(VOVWORLD) - នាបច្ចុប្បន្ននេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ (Covid-19) នៅទូទាំងពិភពលោកបានកើនឡើងដល់ ១៨២.៣៨៣ នាក់ ក្នុងនោះអ្នកជំងឺស្លាប់ចំនួន ៧.១៤៤ នាក់។      
អ្នកឆ្លងជំងឺរាតត្បាត Covid-19 លើទូទាំងពិភពលោកកើនឡើងជាង ១៨ម៉ឺននាក់ - ảnh 1គិលានុបដ្ឋាយិកាម្នាក់ព្យាបាលអ្នកជម្ងឺនៅទីក្រុងវូហានកាលពីថ្ងៃទី ២២ ខែកុម្ភៈ( រូបថតៈ AFP )

ជំងឺរាតត្បាតកូវីដ១៩បានបន្តរីករាលដាលនិងវិវត្តន៍ដ៏ស្មុគស្មាញនៅពេលដែលផ្ទុះឡើងនៅប្រទេសនិងដែន ដីចំនួន ១៦៣។ ទ្វីបអឺរ៉ុបបានក្លាយជា «ចំណុចកណ្តាលនៃជំងឺរាត្បាតសកល» ខណៈដែលចិនជាប្រទេសផ្ទុះជំងឺនេះដំបូងគេដែលមានករណីអ្នកឆ្លងថ្មីនិងអ្នកស្លាប់ធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។អ្នកនាំពាក្យរបស់អង្គ ការសុខភាពពិភព លោកបានឲ្យដឹងថា នាបច្ចុប្បន្នអឺរ៉ុបគឺជាមជ្ឈមណ្ឌលថ្មីនៃជំងឺរាតត្បាតសកល កូវីដ១៩ ដែលក្នុងនោះប្រទេស អ៊ីតាលីជាប្រទេសនៃការផ្ទុះជម្ងឺធំបំផុតតែម្តង។

ចំនួនអ្នកឆ្លងវីរុស SARS-CoV-2 នៅប្រទេសអេស៉្បាញក៏កើនឡើងយ៉ាងឆាប់រហ័សដែរ ដោយកើនឡើងដល់ ៨.៧៤៤ នាក់ខណៈដែលចំនួនអ្នកស្លាប់នៅប្រទេសនេះបានកើនឡើងដល់ ២៩៧ នាក់។ នៅប្រទេសបារាំង ក្រសួងសុខាភិបាលនៃប្រទេសនេះបានបញ្ជាក់ថាអ្នកឆ្លងជំងឺរាតត្បាតកូវីដ១៩មានចំនួន៦.៦៣៣ នាក់ហើយអ្នកស្លាប់ មានចំនួន ១៤៨ នាក់ផងដែរ។

រីឯនៅប្រទេសអាឡឺម៉ង់វិញ រហូតមកដល់ពេលនេះមានករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៦.៦១២ ករណី ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ១៣ នាក់។ ប្រទេសអាល្លឺម៉ង់ក៏បានចាត់វិធានការគ្រប់គ្រងព្រំដែនជាមួយប្រទេស អូទ្រីស     ដាណឺម៉ាក បារាំង លុចសំបួ និងស្វីសផងដែរ។

ប្រទេសអ៊ីរ៉ង់បានរាយការណ៍ថាចំនួនអ្នកស្លាប់ដោយសារជម្ងឺកូវីដ១៩ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក មានចំនួន ១២៩ នាក់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់នៅប្រទេសមជ្ឈិមបូព៌ានេះឡើងដល់ ៨៥៣ នាក់។ យោងតាមមន្រ្តីអ៊ីរ៉ង់បានឲ្យដឹងថា ចំនួនអ្នកឆ្លងវីរុស SARS-CoV-2 នៅប្រទេសនេះមានចំនួន ១៤.៩៩១ នាក់។

រីឯប្រទេសម៉ាឡេស៊ីបានក្លាយជា«តំបន់នៃការផ្ទុះជំងឺរាតត្បាតកូវីដ១៩»នៅអាស៊ីអាគ្នេយ៍ នៅពេលដែលប្រទេសនេះបានកត់ត្រាថាករណីឆ្លងជំងឺឆ្លងនេះមានចំនួន ១២៥ នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនករណីសឆ្លងសរុបបានកើនឡើងដល់ ៥៥៣ ករណីតែម្តង៕

ប្រតិកម្មទៅវិញ