អ្នកចរចារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស អំពាវនាវឱ្យឈានដល់កិច្ចព្រមព្រៀងស្តីពីជីវចម្រុះ

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសន្និសីទលើកទី ២៧ ភាគីចូលរួមក្នុងអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ (COP27) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Sharm El-Sheikh ប្រទេសអេហ្ស៊ីប តំណាងប្រទេសចូលរួមបានឯកភាពជ្រើសរើសថ្ងៃទី ១៦ ខែវិច្ឆិកាជា “ទិវាជីវចម្រុះ”។ 
អ្នកចរចារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស អំពាវនាវឱ្យឈានដល់កិច្ចព្រមព្រៀងស្តីពីជីវចម្រុះ - ảnh 1ថ្មប៉ប្រះទឹកផ្កាថ្មនៅក្នុងតំបន់អភិរក្សមហាសាគរ នៅកោះហ្វីជី។ ប្រភព៖ coral.org

ក្នុងឱកាសនេះដែរ បណ្ដាអ្នកចរចាកសាងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុឆ្នាំ២០១៥ មានលិខិតបើកចំហដោយអំពាវនាវឲ្យបណ្ដាប្រទេសចូលរួមសន្និសីទលើកទី១៥ នៃភាគីចូលរួមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីជីវចម្រុះ (COP15) ជុំទី២ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ុងតាល់ (កាណាដា) នាខែខាងមុខ ឲ្យខិតខំប្រឹងប្រែងសហប្រតិបតិ្តការដើម្បីសម្រេចបានកិច្ចព្រមព្រៀងនិងក្របខ័ណ្ឌជីវចម្រុះ “មានឥទ្ធិពលធំធេង” សំដៅការពារធម្មជាតិ ដល់ឆ្នាំ២០៣០។ លិខិតនេះបានសង្កត់ធ្ងន់ថា COP15 គឺជា "ឱកាសដែលមិនធ្លាប់មានពីមុនមក" ដើម្បីពិភពលោកបញ្ច្រាសទៅនឹងការបាត់បង់ជីវចម្រុះ ដូច្នេះភាគីចូលរួមមិនគួរខកខានទេ ហើយចាំបាច់ត្រូវធ្វើការសម្រេចចិត្តយ៉ាងហ្មត់ចត់។

COP15 ជុំទី២ ស្តីពីជីវចម្រុះ គ្រោងនឹងប្រមូលផ្តុំតំណាងប្រទេសរាប់សិបនៅជុំវិញពិភពលោក ដែលរំពឹងថានឹងកសាង និងបញ្ចប់ក្របខ័ណ្ឌជីវចម្រុះសកលក្រោយឆ្នាំ២០២០ ដើម្បីការពារសត្វនិងរុក្ខជាតិដែលកំពុងប្រឈមមុខនឹងហានិភ័យនៃការផុតពូជជាបន្តបន្ទាប់។ ឯកសារព្រាងក្របខ័ណ្ឌជីវចម្រុះទូទាំងពិភពលោកក្រោយឆ្នាំ ២០២០ រួមមានការប្តេជ្ញាចំណាយយ៉ាងហោចណាស់ ៣០% នៃផ្ទៃដី និងមហាសមុទ្រទូទាំងពិភពលោក ធ្វើជាតំបន់អភិរក្សរហូតដល់ចុងទសវត្សរ៍នេះ ក៏ដូចជាកាត់បន្ថយការបំពុលពីប្លាស្ទិក និងសកម្មភាពកសិកម្ម៕

ប្រតិកម្មទៅវិញ