|
អ្នកចម្រៀង Bob Dylan បាន ទទួលរង្វាន់ Nobel អក្សរសាស្ត្រ |
(VOV)_អ្នកចម្រៀង និងជាតន្ត្រីករជនជាតិអាមេរិក លោក Bob Dylan នាថ្ងៃទី
១មេសា បានទៅកាន់ទីក្រុង Stockholm (ប្រទេសស៊ុយអែត) ដើម្បីទទួលរង្វាន់ Nobel
អក្សរសាស្ត្រ។ នាខែធ្នូឆ្នាំ២០១៦ Bob Dylan បានមិនចូលរួមពិធីប្រគល់រង្វាន់ Nobel
ហើយបណ្ដាលឡើងការប្រជែងគ្នាជាច្រើន។ តាមសេចក្ដីជូនដំណឹងរបស់បណ្ឌិតសភា
ស៊ុយអែតថា៖តាមគោលបំណងរបស់ Bob Dylan ពិធីប្រគល់រង្វាន់នេះបានប្រព្រឹត្ត
ទៅក្នុងបរិយាកាសមួយដែលគ្មានមជ្ឈដ្ឋានសារព័ត៌មាន និងមានតែរូបលោកនិង
សមាជិកនៃបណ្ឌិតសភាវិទ្យាសាស្ត្រស៊ុយអែតតែប៉ុណ្ណោះ។
នាថ្ងៃទី១និងទី២មេសា Bob Dylan សម្ដែងនៅទីក្រុង Stockholm។
Bob Dylan ជាអ្នកនិពន្ធរបស់បទចម្រៀងល្បីឈ្មោះជាច្រើន ដូចជា៖"Blowin in Wind"
(1963), "The Times They Are a-Changin" (1964), "Like a Rolling Stone" (1965)។
លោកបានចេញផ្សាយ album ល្បីឈ្មោះជាច្រើន ដូចជា៖ "The Freewheelin Bob Dylan"
(1963) និង Highway 61 Revisited" (1965)៕