អ្នកកាសែតអាហ្រ្វិកខាងត្បូងលើកកម្ពស់ទស្សនៈរបស់វៀតណាមលើបញ្ហាសន្តិសុខសមុទ្រ

Chia sẻ
(VOVWORLD) - វៀតណាមប្រកាន់ខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសសន្តិភាព ឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនិយមនិងពិពិធកម្មទំនាក់ទំនងអន្តរជាតិ; គឺជាមិត្ត ជាដៃគូដែលអាចទុកចិត្ត ជាមួយប្រទេសទាំងអស់នៅលើពិភពលោកនិងជាសមាជិកប្រកបដោយទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ 
អ្នកកាសែតអាហ្រ្វិកខាងត្បូងលើកកម្ពស់ទស្សនៈរបស់វៀតណាមលើបញ្ហាសន្តិសុខសមុទ្រ - ảnh 1នាយករដ្ឋមន្រ្តីលោក Pham Minh Chinh ថ្លែងក្នុងសម័យពិភាក្សាបើកទូលាយជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

គេហទំព័រកិច្ចការបរទេស “The Diplomatic Society” នៃប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី ១៦ ខែសីហាបានចុះផ្សាយអត្ថបទរបស់ស្ថាបនិកគេហទំព័រនិងជានិពន្ធនាយកគេហទំព័រ Kirtan Bhana បានវាយតម្លៃខ្ពស់ចំពោះទស្សនៈរបស់វៀតណាមនិងឥណ្ឌាស្តីពីសន្តិសុខដែនសមុទ្រ ដែលក្នុងនោះបានសង្កត់ធ្ងន់ថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ គឺជាមូលដ្ឋានច្បាប់អន្តរជាតិសម្រាប់ការពង្រឹងសន្តិសុខដែនសមុទ្រ ហើយនាពេលខាងមុខនេះ សហគមន៍អន្តរជាតិអាចបង្កើតដំណើរការសហប្រតិបត្តិការសន្តិសុខនាវាចរណ៍សកល សម្របសម្រួលដោយអង្គការសហប្រជាជាតិ ក្នុងគោលបំណងបង្កើនការចែករំលែកព័ត៌មាននិងបទពិសោធន៍ សម្របសម្រួលសកម្មភាពនិងឆ្លើយតបភ្លាមៗ ចំពោះបញ្ហាប្រឈមសកលរួម។

យោងតាមអ្នកនិពន្ធអត្ថបទ នៅក្នុងសុន្ទរកថា នៅក្នុងកិច្ចពិភាក្សាបើកទូលាយជាន់ខ្ពស់លើកដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការពង្រឹងសន្តិសុខដែនសមុទ្រ ដែលបានធ្វើឡើងតាមអ៊ីនធឺរណែតនៅថ្ងៃទី ៩ ខែសីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានបញ្ជាក់ថា វៀតណាមប្រកាន់ខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសសន្តិភាព ឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនិយមនិងពិពិធកម្មទំនាក់ទំនងអន្តរជាតិ; គឺជាមិត្ត ជាដៃគូដែលអាចទុកចិត្ត ជាមួយប្រទេសទាំងអស់នៅលើពិភពលោកនិងជាសមាជិកប្រកបដោយទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ វៀតណាមត្រៀមខ្លួនជាស្រេច សហការជាមួយបណ្តាប្រទេសក្នុងតំបន់និងពិភពលោក ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាសន្តិសុខដែនសមុទ្រ រួមចំណែកយ៉ាងសកម្មក្នុងការរក្សាបរិយាកាសសន្តិភាព ជំរុញការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់និងលើពិភពលោក៕ 

ប្រតិកម្មទៅវិញ