|
អ្នកកាសែតជាច្រើនបានប្រមូលផ្តុំគ្នានៅទុយនេស៊ី (រូបថតៈ AFP) |
(VOVworld)-នាថ្ងៃទី៨មករា សាខា១នៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅ ប្រទេសលីបីបានប្រកាសថា បានសម្លាប់អ្នកកាសែតជនទុយនេស៊ី២នាក់ដែល បាត់ខ្លួននាខែកញ្ញឆ្នាំទៅមិញ។ ក្នុងសេចក្តីប្រកាស១បានចុះផ្សាយលើទំព័រវែប អ៊ីស្លាមដោយភ្ជាប់ជាមួយរូបថតរបស់អ្នកកាសែត Sofiene Chorabi និង Nadhir Ktari
IS បានប្រកាសថា ខ្លួនត្រូវប្រតិបត្តិតាមច្បាប់របស់ព្រះអាឡាចំពោះអ្នក កាសែត
ទាំងពីរនេះ ដោយសារពួកគេបំរើការងារឲ្យការណាល់ផ្កាយរណប១ ដែលប្រឆាំង
នឹងសាសនា។ សាធារណមតិទុយនេស៊ីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះព័ត៌
មាន អ្នកកាសេត Chourabi និង Ktari ត្រូវ IS សម្លាប់។ រដ្ឋមន្ត្រីការបរទេសរបស់
ប្រទេសនេះ បានប្រកាសថា អ្នកកាសែតទាំងពីរនេះគ្មានទោសឡើយ ព្រមទាំង
សង្ឃឹមថា ព័ត៌មានពោលខាងលើគឹមិនមែនជាការពិត។ សព្វថ្ងៃ ព័ត៌មានអំពីអ្នក កាសែតទាំងពីរនេះមិនទាន់បានបញ្ជាក់នៅឡើយទេ។
ក្នុងថ្ងៃដដែល អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR)បានជូនដំណឹងថា IS ក៏បានសម្លាប់បុព្វជិត១នាក់នៅភូមិ Abu Khuyut នៅភាគខាងជើងប្រទេសស៊ីរីនា
ព្រឹកថ្ងៃទី៨មករា។ តាម SOHR ថា បុព្វជិត១នាក់នេះត្រូវ IS សម្លាប់ដោយសារ បានដាក់បណ្តាសាក្រោយពេលបានទស្សនាខ្សែ Video ១បញ្ជាំងពីការសម្លាប់
មនុស្សរបស់ IS៕