អូទ្រីសចាប់ខ្លួនជនសង្ស័យ៣នាក់ទាក់ទងនឹងឧបាយកលវាយប្រហារនៅអឺរ៉ុប

Chia sẻ
(VOVWORLD) - ការិយាល័យរដ្ឋអាជ្ញាក្រុងវីយែនបានឲ្យដឹងថា ជនសង្ស័យទាំងនេះ "បាន ពិភាក្សាអំពីផែនការវាយប្រហារនៅទីក្រុងវីយែន ខឹឡូញ និងម៉ាឌ្រីដ" ប៉ុន្តែមិនមានការ គំរាមកំហែងភ្លាមៗនៃការវាយប្រហារនៅទីក្រុងវីយែននោះទេ។ 
អូទ្រីសចាប់ខ្លួនជនសង្ស័យ៣នាក់ទាក់ទងនឹងឧបាយកលវាយប្រហារនៅអឺរ៉ុប - ảnh 1ប៉ូលីសឈរយាមនៅមុខព្រះវិហារកាតូលិក St. Stephen នៅទីក្រុងវីយែន (អូទ្រីស) បន្ទាប់ពីមានសញ្ញានៃការវាយប្រហារដែលអាចកើតមាន ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣។ (ប្រភព៖ DPA)
កាលពីថ្ងៃទី ២៤ ខែធ្នូ អាជ្ញាធរអូទ្រីសបានចាប់ខ្លួនមនុស្ស ៣ នាក់នៅក្នុង ប្រទេសនេះដោយសង្ស័យថា ជាប់ពាក់ព័ន្ធនឹង "បណ្តាញអ៊ីស្លាមឆ្លងដែន" ក្នុងបរិបទ ដែលប៉ូលីសក្នុងរដ្ឋធានីវីយែន កំពុងបង្កើនការគ្រប់គ្រងដើម្បីធានាសន្តិសុខក្នុងអំឡុង បុណ្យណូអែល។
ការិយាល័យរដ្ឋអាជ្ញាក្រុងវីយែនបានឲ្យដឹងថា ជនសង្ស័យទាំងនេះ "បាន ពិភាក្សាអំពីផែនការវាយប្រហារនៅទីក្រុងវីយែន ខឹឡូញ និងម៉ាឌ្រីដ" ប៉ុន្តែមិនមានការ គំរាមកំហែងភ្លាមៗនៃការវាយប្រហារនៅទីក្រុងវីយែននោះទេ។ ប៉ូលីសអូទ្រីសបាន បង្កើនការត្រួតពិនិត្យ និងល្បាត ជាពិសេសនៅជុំវិញព្រះវិហារកាតូលិក ព្រឹត្តិការណ៍ សាសនា និងផ្សារបុណ្យណូអែលក្នុងរដ្ឋធានីវីយែន ដោយសារការព្រួយបារម្ភផ្នែក សន្តិសុខកាន់តែកើនឡើងៗ ក្នុងបរិបទដែលកើតមានការអំពាវនាវឱ្យធ្វើការវាយ ប្រហារភេរវកម្មលើព្រឹត្តិការណ៍គ្រីស្ទសាសនានៅទូទាំងទ្វីបអឺរ៉ុប៕

ប្រតិកម្មទៅវិញ