|
អ៊ីតាលីអំពាវនាវឲ្យបណ្ដាប្រទេស EU ប្រតិបត្តិតាមកិច្ចសន្យាទទួលជនអន្តោប្រវេសន៍ (Image: VNA) |
(VOVworld) – នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi ទើបនឹងចោទប្រកាន់បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) ពីការមិនប្រតិបត្តិតាមកិច្ចសន្យា
ទទួលជនអន្តោប្រវេសន៍តាមកូតាដែលត្រូវបានកំណត់ហើយចាត់ទុកថា៖
បណ្ដាប្រទេសនេះមិនដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ប្រកបដោយមឹង
ម៉ាត់ឡើយ។ មុននោះ គណៈកម្មាធិការអឺរ៉ុប (EC) បាននាំចេញការផ្តើមគំនិត
អំពីបែងជែកកូតាទទួលជនអន្តោប្រវេសន៍សំរាប់ប្រទេសជាសមាជិកនិមួយៗ។
ទោះបីជា ប្រទេសមួយចំនួនដូចជាអាល្លឺម៉ង់និងស៊ុយអែតយល់ព្រមជាមួយ
ការផ្តើមគំនិតពោលខាងលើក្តី ប៉ុន្តែ អង់គ្លេសនិងបារាំងបានប្រឆាំងជំទាស់
ផែនការនេះ។ តាមលោក Renzi ថា៖គោលជំហររបស់អង់គ្លេសនិងបារាំងអាច
បំផ្លិចបំផ្លាញយុទ្ធសាស្ត្រទប់ទល់នឹងរលកជនអន្តោប្រវេសន៍ពីអាហ្វ្រិកខាង
ជើងទាំងស្រុងព្រមទាំងអំពាវនាវឲ្យប្រទេសជាសមាជិកនានាទទួលឲ្យបាន
កិច្ចព្រមព្រៀងស្តីអំពីបញ្ហានេះនៅសន្និសីទកំពូល EU ដែលនឹងប្រា រព្ធឡើង
នាថ្ងៃទី ២៥ និង ២៦ មិថុនា ខាងមុខនេះ៕