អ៊ីតាលីអំពាវនាវ​ឱ្យ EU ឆ្លើយតបជាបន្ទាន់ចំពោះបញ្ហា​ថាមពល

Chia sẻ
(VOVWORLD) - ថ្លែងមតិនៅថ្ងៃទី៤ ខែកញ្ញានៅឯវេទិកា European House – Ambrosetti លើកទី៤៨ ដែលបានប្រព្រឹត្តទៅនៅខេត្ត Como ប្រទេសអ៊ីតាលី ប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella បានសង្កត់ធ្ងន់ថា អឺរ៉ុបត្រូវការឆ្លើយតបជាបន្ទាន់ នៅពេលប្រឈមមុខនឹងការហក់ឡើងយ៉ាងខ្លាំងនៃតម្លៃថាមពល។
អ៊ីតាលីអំពាវនាវ​ឱ្យ EU ឆ្លើយតបជាបន្ទាន់ចំពោះបញ្ហា​ថាមពល - ảnh 1ប្រធានាធិបតិអ៊ីតាលី លោក Sergio Mattarella ។ (ប្រភព៖ ansa.it)

ប្រធានាធិបតិអ៊ីតាលី លោក Sergio Mattarella បានអះអាងថា ប្រទេសនីមួយៗមិនអាចទប់ទល់នឹងវិបត្តិដោយខ្លួនឯងបានទេ ហើយថាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរួចផុតពីការពឹងផ្អែកលើប្រភពថាមពលរបស់រុស្ស៊ីនោះ អឺរ៉ុបចាំបាច់ត្រូវបោះជំហានលោតផ្លោះ ការប្តេជ្ញាចិត្តនយោបាយ សមាហរណកម្ម និងការច្នៃប្រឌិត។ សហភាពអឺរ៉ុបគឺជាកត្តាតែមួយគត់ដែលអាចធ្វើសកម្មភាពដើម្បីកាត់បន្ថយតម្លៃថាមពល ដោយគាំទ្រសកម្មភាពផលិតកម្ម ធានាសេវាកម្មសម្រាប់ប្រជាជនគ្រប់រូប។

វេទិកា European House-Ambrosetti គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំចាប់តាំងពីឆ្នាំ ១៩៧៥ ដែលប្រមូលផ្តុំប្រមុខរដ្ឋ និងរដ្ឋាភិបាល តំណាងអង្គការនិងសហគ្រាសអឺរ៉ុប ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមជាសកលនាពេលអនាគត។ វេទិកាឆ្នាំនេះ បានប្រព្រឹត្តិទៅពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា៕

 

ប្រតិកម្មទៅវិញ