អ៊ីតាលីអនុម័តលើ EVIPA ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម

Chia sẻ

(VOVWORLD) - បន្ទាប់ពីកិច្ចពិភាក្សាការងារជាន់ខ្ពស់ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong នៅអ៊ីតាលី នៅថ្ងៃទី ២៦ ខែកក្កដា នៅរដ្ឋធានី រ៉ូម ប្រទេសអ៊ីតាលី ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងប្រធានាធិបតី អ៊ីតាលី លោក Sergio Mattarella បានអញ្ជើញជាអធិបតីនៅក្នុងសន្និសីទសារ ព័ត៌មានរួម ដើម្បីជូនដំណឹងពីលទ្ធផលនៃកិច្ចពិភាក្សាការងារ។

អ៊ីតាលីអនុម័តលើ EVIPA ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម - ảnh 1 ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong (ឆ្វេង) និងប្រធានាធិបតី អ៊ីតាលី
លោក Sergio Mattarella នៅក្នុងសន្និសីទសារព័ត៌មានរួម។ (រូបថត៖ VOV)
នៅក្នុងសន្និសីទសារព័ត៌មាន ប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella បានឲ្យដឹងថា នឹងផ្ទេរទៅលោកប្រធានរដ្ឋ Vo Van Thuong នូវឯកសាររបស់សភាអ៊ី តាលីដែលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA)។ លោកប្រធានាធិបតីបានមានប្រសាសន៍ថា ភាគីទាំងពីរបានពិភាក្សាអំពីខ្លឹមសារសំខាន់ៗជាច្រើន ទទួលស្គាល់សមិទ្ធិផលក្នុងទំនាក់ទំនងសហប្រតិ បត្តិការរវាងប្រទេសទាំងពីរហើយពេញចិត្តចំពោះការរីកចម្រើនកាន់តែល្អប្រសើរនៃ ទំនាក់ទំនងទ្វេភាគី។
“វៀតណាមជាដៃគូដ៏សែនសំខាន់សម្រាប់អ៊ីតាលីក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ បច្ចុប្បន្ននេះ មានសហគ្រាសអ៊ីតាលីជាច្រើនកំពុងវិនិយោគ ធ្វើ ផលិតកម្ម អាជីវកម្មនៅ
វៀតណាម ហើយចំនួននេះកំពុងកើនឡើងដោយឥតឈប់ ឈរ។ ខ្ញុំក៏មានបំណងចង់បង្កើតមជ្ឈមណ្ឌលវប្បធម៌អ៊ីតាលីនៅវៀតណាម ដើម្បី ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ សម្រាប់សហគមន៍អឺរ៉ុប វៀតណាម ដើរតួនាទីដ៏សំខាន់ ដែលជាអ័ក្សតភ្ជាប់រវាងសហភាពអឺរ៉ុប និងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍។ ប្រការនេះជួយពង្រីកទំនាក់ទំនងរវាងវៀតណាម និងសហគមន៍អឺរ៉ុប”។
រីឯខ្លួនវិញ ប្រធានរដ្ឋវៀតណាមលោកលោក Vo Van Thuong បានជូនដំណឹងពី លទ្ធផលដ៏ល្អប្រសើរនៃកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតី Sergio Mattarella និងការដែលភាគីទាំងពីរបានឯកភាពបន្តពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពីនយោបាយ ការទូត ដល់ពាណិជ្ជកម្ម វិនិយោគ អប់រំនិងបណ្តុះបណ្តាល វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា វប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជនផងដែរ។
“សូមអរគុណលោកប្រធានាធិបតី ដែលបានជូនដំណឹងពីការដែលរដ្ឋសភា អ៊ីតាលីបានអនុម័តលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប ចំថ្ងៃដែលប្រធានរដ្ឋវៀតណាមធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅអ៊ីតាលី។ ខ្ញុំសូមសង្កត់ធ្ងន់ថា នេះគឺ ជាដំណឹងដ៏ល្អណាស់ ហើយការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះនឹងនាំមកនូវផល ប្រយោជន៍ដល់សហគ្រាសនិងប្រជាជននៃប្រទេសទាំងពីរ; រួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យអភិវឌ្ឍកាន់តែ ខ្លាំងក្លានាពេលខាងមុខ”។
នៅក្នុងសន្និសីទសារព័ត៌មាន មេដឹកនាំទាំងពីរបានឲ្យដឹងថា គេបានពិភាក្សាគ្នា អំពីបញ្ហាក្នុងតំបន់និងអន្តរជាតិ ចែករំលែកការព្រួយបារម្ភអំពីស្ថានភាពក្នុងតំបន់ និង លើពិភពលោកនាពេលកន្លងមក។ ប្រធានរដ្ឋ លោក Vo Van Thuong បានឲ្យដឹងថា វៀតណាមជានិច្ចកាលមានបំណងចង់ដោះស្រាយរាល់ជម្លោះក្នុងតំបន់ និងលើពិភព លោកដោយសន្តិវិធី តាមរយៈការផ្លាស់ប្តូរ ការពិភាក្សា និងការគោរពធម្មនុញ្ញអង្គការ សហប្រជាជាតិ និងច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ