|
អ៊ីតាលីប្រឈមមុខនឹងគ្រោះអាសន្នភេវរកម្មដែលពេលជនប្រដាប់អាវុធ IS វិលត្រឡប់មកប្រទេសវិញ (Image: VNA) |
(VOVworld) – តាមប្រភពព័ត៌មាននៃអង្គភាពប្រឆាំងភេវរកម្មចំណុះប៉ូលីសអ៊ីតាលីបាន
ឲ្យដឹងថា៖ ជនប្រដាប់អាវុធចំនួន ៣ ពាន់នាក់ដែលមានកំណើតអឺរ៉ុបកំពុងចូលរួម កំលាំងសង្គ្រាមសាសនារបស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ក្នុងនោះ មាន ប្រជាពលរដ្ឋអ៊ីតាលីចំនួន ៦៥ នាក់។ ថ្លែងមតិនៅគណៈកម្មការទទួលបន្ទុកអនុសញ្ញា
Schengen នាថ្ងៃទី ១២ មិនា អ្នកប្រមុខអង្គភាពប្រឆាំងភេវរកម្មនៃប៉ូលីសអ៊ីតាលី នាយ
ទាហាន Mario Papa បានឲ្យដឹងថា៖ អ៊ីតាលីអាចប្រឈមមុខនឹងគ្រោះអាសន្នភេវរកម្ម ក្នុងពេលបណ្ដាជនប្រដាប់អាវុធពោខាងលើវិលត្រឡបមកប្រទេសវិញ។ តាមលោក
Papa ថា៖ ការខ្វែងគំនិតក្នុងអង្គការ IS រួមជាមួយការដែល អង្គការនេះរងឥទ្ធិពលដ័ ធ្ងន់ធ្ងរបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ពចំរុះអន្តរជាតិដឹកនាំដោយ
អាមេរិក អាចធ្វើឲ្យបណ្ដាជនប្រដាប់អាវុធបរទេសវិលត្រឡប់មកប្រទេសវិញ។ ទោះបី ជាប្រជាពលរដ្ឋអ៊ីតាលីចូលរួម IS ស្រូបយកចំនួនតិចតូចក្តី ប៉ុន្តែ នេះគឺជាការគំរាម កំហែងចំពោះសន្តិសុខនៃប្រទេសនេះ ដោយសារ អ៊ីតាលីគឺជាទីកន្លែងកណ្ដាលដើម្បី ជនប្រដាប់អាវុធបរទេសធ្វើដំណើរទៅមក៕