អត្រាអ្នកឆ្លងជំងឺកូវីដ ១៩ តាមតំបន់ដែលមានហានិភ័យនៅទីក្រុងហូជីមិញមានការថយចុះគួរឱ្យកត់សម្គាល់

Chia sẻ
(VOVWORLD) - នេះគឺជាព័ត៌មានដែលផ្តល់ដោយគណៈកម្មាធិការដឹកនាំការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ ទីក្រុងហូជីមិញ នៅក្នុងសន្និសីទសារព័ត៌មានប្រព្រឹត្តទៅរសៀលថ្ងៃទី ១២ ខែកញ្ញា។ 
អត្រាអ្នកឆ្លងជំងឺកូវីដ ១៩ តាមតំបន់ដែលមានហានិភ័យនៅទីក្រុងហូជីមិញមានការថយចុះគួរឱ្យកត់សម្គាល់ - ảnh 1លោក Nguyen Hong Tam  បានឲ្យដឹងថា អត្រាអ្នកឆ្លងជំងឺកូវីដ ១៩ តាមតំបន់ដែលមានហានិភ័យនៅទីក្រុងហូជីមិញមានការថយចុះគួរឱ្យកត់សម្គាល់

លោក Nguyen Hong Tam អគ្គនាយករងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺនៃទីក្រុងហូជីមិញបានឲ្យដឹង ថា ឥឡូវនេះការធ្វើតេស្តពិនិត្យទ្រង់ទ្រាយធំ នៅគ្រប់តំបន់ទាំងអស់នៃទីក្រុងបានឆ្លងកាត់ដំណាក់កាលទី ៣ ហើយសម្រេចបាន ប្រមាណ ៥៥%។ តាមរយៈវគ្គធ្វើតេស្តនីមួយៗ អត្រាវិជ្ជមានចំពោះវីរុស SARS-CoV-2 មានការ ថយចុះគួរឱ្យកត់សម្គាល់។ សម្រាប់តំបន់ពណ៌លឿងទុំនិងតំបន់ពណ៌ក្រហម អត្រានៃអ្នកឆ្លងកូវីដ -១៩ តាមរយៈដំណាក់កាលទី ១ និងទី ២ គឺ ៣,៦% និង ២,៧% រៀងៗខ្លួន ខណៈពាក់កណ្តាលដំណាក់កាលទី ៣ មានត្រឹមតែ ១,៣% ប៉ុណ្ណោះ។ សម្រាប់តំបន់ពណ៌បៃតង អត្រាឆ្លងជំងឺគឺ ០,៧៨% និងតំបន់ពណ៌លឿងគឺ ១,៤១%។

តំណាងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺទីក្រុងហូជីមិញក៏បាននិយាយថា ក្នុងករណីជនបរទេសដែលបានចាក់វ៉ាក់សាំងចំនួន ២ ដូសពេញ ចូលមកវៀតណាម នឹងត្រូវកាត់បន្ថយពេលវេលាធ្វើចត្តា ឡីស័កពាក់កណ្តាល ពោលគឺមានតែ ៧ ថ្ងៃប៉ុណ្ណោះ។ សម្រាប់ករណីមិនទាន់បានចាក់វ៉ាក់សាំងគ្រប់ពីរដូសនោះ នៅតែត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃតាមបទបញ្ជារ៕

ប្រតិកម្មទៅវិញ