អត្រាអ្នកគាំទ្រប្រធានាធិបតីបារាំងថយចុះយ៉ាងខ្លាំង

Chia sẻ
(VOVWORLD) -អត្រាអ្នកគាំទ្រប្រធានាធិបតីបារាំងលោក Emmanuel Macron បានចយចុះក្រោម ៥០ % ពោលគឺជាកម្រិតទៀបបំផុតតាំងពីរខែតុលា ឆ្នាំ២០១៧ មក ខណៈដែលស្ថានភាពរដ្ឋាភិបាលបារាំងកំពុងជំរុញផែនការកែទម្រង់ក្បាលម៉ាស៊ីនរដ្ឋបាល ដែលធ្លាប់ចំណាយថវិកាជាច្រើននៃប្រទេសនេះ។
អត្រាអ្នកគាំទ្រប្រធានាធិបតីបារាំងថយចុះយ៉ាងខ្លាំង - ảnh 1 អត្រាអ្នកគាំទ្រប្រធានាធិបតីបារាំងថយចុះយ៉ាងខ្លាំង

ជាក់ស្ដែង យោងតាមលទ្ធផលស្ទង់មតិរបស់កាសែត Le Journal du Dimanche នាថ្ងៃទី ១៨ កុម្ភៈបានឲ្យដឹងថាមានជនបារាំងត្រឹមតែ ៤៤ % ដែលត្រូវបានសួរនោះ ពេញចិត្តចំពោះការដឹកនាំរបស់ប្រធានាធិបតីលោក  Macron ប៉ុណ្ណោះទេ។

អត្រាអ្នកគាំទ្រលោក Macron ថយចុះ បន្ទាប់ពីដើមខែកុម្ភៈរដ្ឋាភិបាលបារាំងបានប្រកាសផែនការស្ដីពីការធ្វើទំនើបភាវូបនីយកម្មនូវស្ថាប័នក្នុងវិស័យសាធារណៈ ដើម្បីកាត់បន្ថយបន្ទុកថវិកា។

បារាំងគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាចំណាយថវិកា
សម្រាប់វិស័យសារធារណធំបំផុតនៅលើពិភពលោក។ នាយករដ្ឋមន្ត្រីបារាំងលោក Edouard Philippe បានឲ្យដឹងថា រដ្ឋាភិបាលនឹងជំរុញកំណែទម្រង់លើវិស័យសាធារណៈផងដែរ៕

ប្រតិកម្មទៅវិញ