|
អត្រាប្រាក់ រូប្លរុស្ស៊ីងើបឡើងវិញលើទីផ្សាររូបីយវត្ថុ
|
(VOV)_នាថ្ងៃទី១៧ធ្នូ ប្រាក់ រូប្ល រុស្ស៊ី បានចាប់ផ្តើមបង្កើនតំលៃជាបន្តបន្ទាប់បើ
ប្រៀបនឹងប្រាក់ដុល្លារអាមេរិក និង Euro បន្ទាប់ពីធនាគារជាតិរុស្ស៊ីប្រកាសវិធាន
ការចំនួន៧ ដើម្បីស្រង់មណ្ឌលហិរញ្ញវត្ថុ។
នាថ្ងៃទី១៧ធ្នូ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Medvedev បានប្រជុំជាមួយដំណាង
មណ្ឌលសេដ្ឋកិច្ចនៃគណរដ្ឋមន្ត្រី ធនាគារជាតិ និងថ្នាក់ដឹកនាំសម្ព័ន្ធសេដ្ឋកិច្ចធំបំ
ផុតរបស់រុស្ស៊ី ស្ដីពីការផ្តល់ទុនរូបីយប័ណ្ណឡើងវិញសំរាប់ធនាគារ ធានាជញ្ជីញផ្គត់
ផ្គង់និងតម្រូវការអំពីរូបីយប័ណ្ណ។។ នាយករដ្ឋាមន្ត្រីរុស្ស៊ី លោក Medvedev ក៏បាន
ចាត់ទុកដែរថា៖តំលៃប្រាក់ រូប្ល នាបច្ចុប្បន្នមិនបង្ហាញតំលៃជាក់ស្ដែងទេ និងត្រូវ
ធ្លាក់ចុះកំរិតបង្កអសកម្មចំពោះខឿនសេដ្ឋកិច្ចរុស្ស៊ី។ មូលហេតុដែលនាំអោយប្រាក់
រូប្លបាត់បង់តំលៃលឿនដូច្នេះគឺដោយសារតំលៃប្រេងនៅលើពិភពលោកនិងវិធាន
ការហ៊ុំព័ទ្ធសេដ្ឋកិច្ចរបស់អាមេរិកនិងលោកខាងលិច៕