យោងតាមលទ្ធផលនៃការស្ទង់មតិបានធ្វើឡើងដោយ Ifop គិតដល់ថ្ងៃទី២០ ខែ មេសា មានតែ ២៩% នៃចំនួនអ្នកដែលបានសួរពេញចិត្តនឹងអ្វីៗ លោក Emmanuel Macron កំពុងធ្វើខណៈពេលនោះមានរហូតដល់ ៦៩% នៃចំនួនអ្នកដែលបានសួរមិនពេញចិត្ត។ អត្រានៃការគាំទ្រលោក Emmanuel Macron នៅកម្រិតខ្ពស់បំផុតគឺជាង ៦០% នៅពេលដែលរូបលោកទើបឡើងកាន់អំណាចកាលខែ ឧសភា ឆ្នាំ២០១៧៕