អត្រាក្រីក្រនៅវៀតណាមបន្តថយចុះ

Chia sẻ
(VOVWORLD) - នាថ្ងៃទី៥ មេសា ធនាគារពិភពលោក (WB) បានសហការជាមួយក្រសួង ផែនការនិងវិនិយោគវៀតណាម ប្រកាសរបាយការណ៍ដោយចំណងជើងថា “ការបោះជំហានថ្មី៖ កាត់បន្ថយភាពក្រីក្រនិងវិបុលភាពរួមនៅវៀតណាម”។
អត្រាក្រីក្រនៅវៀតណាមបន្តថយចុះ - ảnh 1លោក Ousmane Dione នាយក WB ប្រចាំវៀតណាមថ្លែងមតិក្នុងពិធីប្រកាសរបាយការណ៍ (រូបថត៖ Le Phuong)

យោងតាមរបាយការណ៍ខាងលើថា អត្រាក្រីក្រនៅវៀតណាមបន្តថយចុះ ពិសេសគឺអត្រាក្រីក្រក្នុងបណ្ដាជនជាតិភាគតិចបានថយចុះ១៣% ដែលជាកម្រិតខ្ពស់បំផុតក្នុងទសវត្សកន្លងទៅ។ រួមជាមួយគ្នានោះ អត្រាជនងាយរងភាពក្រីក្រឡើងវិញនៅវៀតណាម បានថយចុះនៅត្រឹម២% ក្នុងដំណាក់កាល២០១៤-២០១៦។ របាយការណ៍នេះក៏បញ្ជាក់ថា នាបច្ចុប្បន្ន ៧០%នៃចំនួនប្រជាជនវៀតណាមសរុប មានប្រាក់ចំណូលស្ថិរភាព ក្នុងនោះ ១៣% មានប្រាក់ចំណូលស្មើរនឹងវណ្ណៈមធ្យមតាមបទដ្ឋានអន្តរជាតិ។ វណ្ណៈមធ្យមនេះកំពុងកើនឡើង២០%ក្នុងដំណាក់កាល២០១០-២០១៧។

ថ្លែងមតិក្នុងពិធីខាងលើ លោក Ousmane Dione នាយក WB ប្រចាំវៀតណាមបានសង្កត់ធ្ងន់ថា របាយការណ៍ពោលខាងលើបានសរឲ្យឃើញថា គោលនយោបាយស្ដីពីសេដ្ឋកិច្ចសង្គមនានារបស់វៀតណាមបាននាំមកនូវលទ្ធផលលេចធ្លោជាច្រើនលើវិស័យកាត់បន្ថយភាពក្រីក្រ ក៏ដូចជាលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនលើទូទាំងប្រទេស។ លោក Ousman Dione ក៏បានលើកឡើងវិធានការមួយចំនួនដើម្បីកាត់បន្ថយភាពក្រីក្រក៨ដូចជាជំរុញខ្លាំងសមភាពសង្គមនៅវៀតណាមផងដែរ។

“ទីមួយគឺយើងត្រូវបន្តវិនិយោគឲ្យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជនក្រីក្រអាចតភ្ជាប់នឹងឱកាសធ្វើមានជាច្រើនជាង។ ទីពីរគឺ ត្រូវជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ ដើម្បីជនក្រីក្រនៅតំបន់ជនបទ តំបន់ព្រៃភ្នំនិងខ្ពង់រាប អាចធ្វើស្រែដោយផលប្រយោជន៍ខ្ពស់ជាង។ ទីបីគឺ បង្កើនការអប់រំសំរាប់កុមារក្នុងកាលៈទេសៈខុសគ្នា ដើម្បីប្អូនៗមានឱកាសទទួលបានជោគជ័យដូចគ្នា មានឱកាសចូលរួមការអប់រំក្រោយថ្នាក់មធ្យមសិក្សានិងត្រូវបានបណ្ដុះបណ្ដាលវិជ្ជាជីវៈ”៕

ប្រតិកម្មទៅវិញ