លោក Stefan Kühner ប្រធានមូលនិធិ Marx-Engels នៃប្រទេសអាល្លឺម៉ង់ សមាជិកនៃគណៈកម្មាធិការអន្តរជាតិនៃបក្សកុម្មុយនិស្តអាល្លឺម៉ង់ (រូបថត៖ TTXVN) |
ចែករំលែកអំពីអត្ថបទ “បញ្ហាទ្រឹស្តីមួយចំនួននិងតថភាពជាក់ស្តែងអំពីសង្គមនិយមនិងគោលមាគ៌ាឆ្ពោះទៅរកសង្គមនិយមនៅវៀតណាម” របស់អគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong, លោក Stefan Kühner ប្រធានមូលនិធិ Marx- Engels របស់អាល្លឺម៉ង់ សមាជិកនៃគណៈកម្មាធិការអន្តរជាតិនៃបក្សកុម្មុយនិស្តអាល្លឺម៉ង់បានលើកឡើងថា អត្ថបទនេះបានបំភ្លឺពីគោលមាគ៌ាឆ្ពោះទៅរកលិទ្ធិសង្គមនិយមនៅវៀតណាម។ យោងតាមលោក Stefan Kühnerជាមួយអត្ថបទនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានបង្ហាញលម្អិតអំពីគោលមាគ៌ាឆ្ពោះទៅរកសង្គមនិយម ក្រោមលក្ខខណ្ឌនិងលក្ខណៈពិសេសរបស់វៀតណាម។ អត្ថបទនេះបានចង្អុលបង្ហាញថា ការស្ថាបនាសង្គមនិយមទាមទារកម្លាំងពីប្រជាជនដោយប្រជាជននិងដើម្បីប្រជាជន ដែលរួមចំណែកក្នុងការបំភ្លឺបញ្ហា និងមានសារៈប្រយោជន៍យ៉ាងខ្លាំងសម្រាប់ការវាយតម្លៃ អំពីគោលមាគ៌ាឆ្ពោះទៅរកសង្គមនិយមនៅវៀត ណាម។ ទាក់ទងនឹងតួនាទីរបស់បក្សកុម្មុយនិស្តវៀតណាម លោក Stefan Kühnerបានសង្កត់ធ្ងន់ថា នេះគឺជាកត្តាសម្រេចចិត្តរាល់ជ័យជំនះទាំងអស់នៃបដិវត្តន៍វៀតណាម៕