អតីតរដ្ឋមន្រ្តីការពារជាតិអាមេរិកទទួលសម្គាល់ថាសង្គ្រាមនៅអ៊ីរ៉ាក់គឺជាការខុសឆ្គង់

Chia sẻ
(VOVworld) - ឆ្លើយសម្ភាសន៍ជាមួយកាសែត “Khaleej
 Times” នាថ្ងៃទី២៧មេសា អតីតរដ្ឋមន្រ្តីការពារជាតិ
អាមេរិកលោក Chuck Hagel បានឲ្យដឹងថាសង្គ្រាមនៅ
អ៊ីរ៉ាក់នាឆ្នាំ២០០៣គឺជាខុសឆ្គង់ទាំងស្រុង ហើយ
ប្រធានាធិបតីលោកSaddam Hussein មិនមែនជាការគំរាមកំហែងចំពោះអាមេរិកឡើយ។
អតីតរដ្ឋមន្រ្តីការពារជាតិអាមេរិកទទួលសម្គាល់ថាសង្គ្រាមនៅអ៊ីរ៉ាក់គឺជាការខុសឆ្គង់ - ảnh 1
អតីតរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Chuck Hagel (រូបថត៖AFP/TTXVN)

(VOVworld) - ឆ្លើយសម្ភាសន៍ជាមួយកាសែត “Khaleej Times” នាថ្ងៃទី២៧ មេសា
អតីតរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Chuck Hagel បានឲ្យដឹងថា សង្គ្រាមនៅអ៊ីរ៉ាក់
នាឆ្នាំ២០០៣គឺជាខុសឆ្គង់ទាំងស្រុង ហើយប្រធានាធិបតីលោក Saddam Hussein មិន
មែនជាការគំរាមកំហែងចំពោះអាមេរិកឡើយ។លោក Chuck Hagel បានឲ្យដឹងថា
ការដែលអាមេរិកលុបចោលរបបរបស់អ៊ីរ៉ាក់ លុប ចោកគណៈបក្ស Baath និងកង
ទ័ពដើម្បីអនុវត្តន៍របបនិងប្រជាធិបតេយ្យតាម បែបលោកខាងលិចនៅអ៊ីរ៉ាក់នោះ
គឺជាកំហុសដ៏ធំមួយ។លោក Chuck Hagel បាន សង្កត់ធ្ងន់ថា កំហុសនេះបាននាំទៅ
អស្ថិរភាពនិងជំលោះនៅតំបន់ ព្រមទាំង ជំលោះជាតិសាសន៍ សង្គ្រាមស៊ីវិល​ សេដ្ឋ
កិច្ចធ្លាក់ចុះនិងការផ្ទុះឡើងរបស់អង្គ ការភេរវកម្មអន្តរជាតិទៀតផង។តាមលោក
Chuck Hagel ថា អាមេរិកនិងលោក ខាងលិចគួរតែលើកទឹកចិត្តសិទ្ធិមនុស្ស គោល
ការណ៍និងតំលៃប្រជាធិបតេយ្យ តែប៉ុណ្ណោះ ដោយមិនត្រូវបណ្ដុបបណ្ដាក់ប្រជា
ធិបតេយ្យទៅលើប្រទេសណាមួយព្រោះវានឹងនាំមកនូវគ្រោះ មហន្តរាយជាមិន
ខាន៕

ប្រតិកម្មទៅវិញ