|
សកម្មភាព៖” ទន្ទ្រានកាន់កាប់មជ្ឈមណ្ឌល” |
(VOV)_អតីតប្រធានមណ្ឌលពិសេសហុងកុង និងកំពុងកាន់ដំណែងជាអនុ
ប្រធានរណសិរ្យជាតិចិន លោក Dong Jian Hua នាថ្ងៃទី២៤ តុលា បានអំពាវនាវ
អោយនិស្សិត និងរដ្ឋអំណាចបន្តចរចារ ដោយមិនដាក់ចេញលក្ខខ័ណ្ឌណា១។ នេះ
គឺជាលើកដំបូងដែលអតីតប្រមុខរដ្ឋអំណាចមណ្ឌលពិសេសហុងកុងឡើងសម្លេង
បន្ទាប់ពីសកម្មភាព៖” ទន្ទ្រានកាន់កាប់មជ្ឈមណ្ឌល”បានកើតមានឡើងនៅហុងកុង
ចាប់ពីថ្ងៃទី២៨ កញ្ញាមក។ នៅក្នុងជំនួបជាមួយមជ្ឈដ្ឋានអ្នកសារព័ត៍មាន នាថ្ងៃទី
២៤តុលានេះ លោក Dong Jian Hua បានអំពាវនាវអោយបាតុករបញ្ឈប់សកម្មភាព
នេះ និងចាត់ទុកថា៖ ចលនានេះនឹងបំភ្លេចបំផ្លាញហុងកុង និងជះឥទ្ធិពលដ៏ធ្ងន់ធ្ងរ
ទៅលើខឿនសេដ្ឋកិច្ច ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ៕