(VOV)_ដោយទទួលបានដំណឹងថា៖ អតីតប្រធានាធិបតី Nelson Mandela
ទទួលមរណភាព ថ្នាក់ដឹកនាំបក្សរដ្ឋវៀតណាមបានផ្ញើសារទូរលេខរំលែកទុកយ៉ា
ងជ្រាលជ្រៅដល់ប្រធានគណះបក្សមហាសន្នបាទជាតិអាហ្វ្រិក(ANC)និងប្រធានា
ធិបតីនៃសាធារណះរដ្ឋអាហ្រ្វិកខាងត្បូលោក Gia cop Du-ma។មុននេះអគ្គលេខា
ធិការអង្គការសហប្រជាជាតិ លោក Ban Kimoon បានផ្ញើសារទូរលេខរំលែកទុក
យ៉ាងជ្រាលជ្រៅចំពោះគ្រួសារអតីតប្រធានាធិបតី អាហ្វ្រីកខាងត្បូង Nelson Mandela ក៏ដូចជាប្រជាជនអាហ្វ្រីកខាងត្បូងនិងតំបន់ទាំងមូល។ លោក Ban Kimoon
បានអះអាងថា៖ អតីតប្រធានាធិបតី Nelson Mandela ជានិមិត្តរូបដ៏មហិមាអំពី
យុត្តិធម៌ ជាមនោសញ្ជេតនារបស់មនុស្សលោក។ លោកបានពលីកម្មអស់មួយជីវិត
ដើម្បីបុព្វហេតុប្រឆាំងលទ្ធិអាណានិគម និងការប្រកាន់ពូជសាសន៍លើពិភពលោក។
|
អតីតប្រធានាធិបតី Nelson Mandela (internet) |
នាថ្ងៃនេះដែរ ថ្នាក់ដឹកនាំ EU ក៏បានសម្ដែងនូវក្តីសោកស្ដាយជាច្រើនចំពោះការទទួលមរណភាពរបស់ អតីតប្រធានាធិបតីNelson Mandelaដែរ។ ប្រធានក្រុមប្រឹក្សាទ្វីបអឺរ៉ុប Herman Van Rompuy បានស្ងើចសរសើរលោកNelson
Mandela ជា៖និមិត្តរូបមួយនាក់ក្នុងចំណោមបណ្ដានិមិត្តរូបនយោបាយមហិមា បំផុតក្នុងសម័យកាល។
នៅវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក Barack Obama បានលើកសរសើរ
លោក Nelson Mandela ជាមនុស្សរស់នៅដើម្បីសតិអារម្មណ៍កសាងសង្គម មួយប្រកបដោយប្រជាធិបតេយ្យ និងសេរីភាព៕