អតីតប្រធានាធិបតីអ៊ុយក្រែនរៀបចំសន្និសីទកាសែតនៅរុស្ស៊ី

Chia sẻ
(VOVworld) – នាថ្ងៃទី ២៨ កុម្ភៈ ប្រធានាធិបតីអ៊ុយក្រែន
ដែលត្រូវបានផ្តួលរលំ លោក Viktor Yanukovich បានរៀបចំ
សន្និសីទកាសែតនៅតំបន់ Rostov-on-Don របស់រុស្ស៊ី
នៅវេលាម៉ោងទី ១៧ (តាមម៉ោងតំបន់)។

អតីតប្រធានាធិបតីអ៊ុយក្រែនរៀបចំសន្និសីទកាសែតនៅរុស្ស៊ី - ảnh 1
ប្រធានាធិបតីអ៊ុយក្រែនដែលត្រូវបានផ្តួលរលំ លោក Viktor Yanukovich បានរៀបចំសន្និសីទកាសែតនៅតំបន់ Rostov-on-Don របស់រុស្ស៊ី នៅវេលាម៉ោងទី ១៧ (តាមម៉ោងតំបន់)។ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៨ កុម្ភៈ ប្រធានាធិបតីអ៊ុយក្រែនដែលត្រូវបានផ្តួលរលំ
លោក Viktor Yanukovich បានរៀបចំសន្និសីទកាសែតនៅតំបន់ Rostov-on-Don
របស់រុស្ស៊ី នៅវេលាម៉ោងទី ១៧ (តាមម៉ោងតំបន់)។ លោក Yanukovich បាន
ចាកចេញពីរដ្ឋធានី Kiev ក្រោយពី ២ សប្តាហ៍ដែល ស្ថានភាពអំពើហឹង្សាដ៏
បង្ហូរឈាមបានកើតមានឡើងនៅអ៊ុយក្រែន។ មុននោះ សមាជិកសភាអ៊ុយ
ក្រែននានាបានបោះឆ្នោតទម្លាក់ប្រធានាធាបតីនិងរដ្ឋសភាហើយអនុម័ត
លើសេចក្តីសម្រេចចិត្តអំពីការផ្ទេរប្រគល់អំណាចដល់ប្រធានរដ្ឋសភា
អ៊ុយក្រែន លោក Alexander Turchinov។ ក្នុងសម័យប្រជុំនាថ្ងៃទី ២៧ កុម្ភៈ
រដ្ឋសភាអ៊ុយក្រែនបានអនុម័តលើការតែងតាំងអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច
លោក Arseny​​ Yatsenyuk​ ធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ននិងសមាសភាព
គណៈរដ្ឋមន្ត្រីថ្មីនៃប្រទេសនេះ។ ថ្លែងមតិនៅរដ្ឋសភានាយករដ្ឋមន្ត្រីបណ្តោះ
អាសន្ន Yatsenyuk បានប្រកាសនឹងអនុវត្តរាល់វិធានការពិសេសសំដៅដឹកនាំអ៊ុយ
ក្រែនឲ្យឆ្លង់ផុតពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងននាបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ រដ្ឋសភា
អ៊ុយក្រែនក៏បានប្រកាសកាលបរិឆ្ឆោតការបោះឆ្នោតក្នុងតំបន់មុនកាលកំណត់
នាថ្ងៃទី ២៥ ឧសភា ឆ្នាំ ២០១៤ ផងដែរ៕

ប្រតិកម្មទៅវិញ