|
ការធ្វើបាតុកម្មគាំទ្រអតីតប្រធានាធិបតីអេហ្ស៊ីប លោក Mohamed Morsi នៅទីក្រុងគែ។ (Vietnam+) |
(VOVworld) – នាថ្ងៃទី ១ កញ្ញា អគ្គរដ្ឋអាជ្ញាអេហ្ស៊ីប លោក Hesham Barakat បានផ្ញើ
សំណុំឯកសារទាក់ទិកដល់អតីតប្រធានាធិបតីប្រទេសនេះ លោក Mohamed Morsi ដល់តុលាការព្រហ្មទ័ណ្ឌ ដើម្បីវិនិច្ឆ័យទោសចំពោះការចោទប្រកាន់អំពីការបង្ក
អំពើហឹង្សានិងសម្លាប់មនុស្ស។ លោក Mohamed Morsi រួមជាមួយមនុស្សចំនួន ១៤
នាក់ទៀត ក្នុងនោះមានថ្នាក់ដឹកនាំចំនួន ២ រូប របស់ អង្គការភាតរៈឥស្លាម (MB) ត្រូវបានចោទប្រកាន់ទាក់ទិនដល់ការប៉ះទង្គិចអំពើ ហឹង្សា ដែលបានកើតមានឡើង
នាចុងឆ្នាំ ២០១២ នៅទីក្រុងគែ។ នេះគឺជាការ ចោទប្រកាន់ជាផ្លូវការដើមដំបូងចំពោះ
លោក Mohamed Morsi តាំងពីថ្ងៃទី ៣ កក្ដដាមក។ នាបច្ចុប្បន្នពេលវេលារៀបចំអង្គ
ជំនុះជំរះពោលខាងលើ មិនទាន់បានជូនដំណឹងនៅឡើយ៕