អតីតនិស្សិតវៀតណាមនៅអូស្ត្រាលី​ រៃអង្គាសថវិកាសម្រាប់កុមារក្រីក្រ

Chia sẻ
(VOVWORLD) - អង្គការកុមារនាគខៀវ គឺជាអង្គការសប្បុរសធម៌មួយ ដែលបាន បង្កើតឡើងក្នុងឆ្នាំ ២០០៣ សម្រាប់កុមារ ដែលមានស្ថានភាពរស់នៅលំបាកនៅទូទាំងប្រទេសវៀតណាម។
អតីតនិស្សិតវៀតណាមនៅអូស្ត្រាលី​ រៃអង្គាសថវិកាសម្រាប់កុមារក្រីក្រ - ảnh 1 អតីតនិស្សិតវៀតណាមនៅអូស្ត្រាលី រៃអង្គាសថវិកាសម្រាប់កុមារក្រីក្រ (រូបថត៖ TTXVN)

នាថ្ងៃទី ១៣ ខែកញ្ញាក្រុមគ្រួសារអតីតនិស្សិតវៀតណាមដែលរស់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីបានធ្វើដំណើរថ្មើរជើង ២១.៥ គីឡូម៉ែត្រដើម្បីរៃអង្គាសថវិកាសម្រាប់កុមាក្រីក្រវៀតណាម ជាមួយនឹងទឹកប្រាក់សរុបជិត ១៨ ០០០ ដុល្លារអូស្រ្តាលី (ជាង ៣០០ លានដុង) ។ ព្រឹត្តិការណ៍នេះមានការចូលរួមរបស់មនុស្ស ២៨ នាក់មកពី  គ្រួសារចំនួន ១៣ គ្រូ។ ទឹកប្រាក់ទាំងនេះនឹងត្រូវបានប្រគល់ឲ្យមូលនិធិរបស់អង្កការកុមារនាគខៀវ (Blue Dragon Children’s Foundation)។ សូមបញ្ជាក់ដែរថា អង្គការកុមារនាគខៀវ គឺជាអង្គការសប្បុរសធម៌មួយ ដែលបាន បង្កើតឡើងក្នុងឆ្នាំ ២០០៣ សម្រាប់កុមារ ដែលមានស្ថានភាពរស់នៅលំបាកនៅទូទាំងប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ