អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo។ រូបថត៖ SCMP |
អតីតនាយករដ្ឋមន្ត្រី Abe អាយុ ៦៧ ឆ្នាំ រងការបាញ់នៅវេលាម៉ោង ១១ និង ៣០នាទី ព្រឹកថ្ងៃដដែល (ម៉ោងនៅតំបន់) នៅពេលកំពុងថ្លែងសុន្ទរកថាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ LDP នៅទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។ ជនសង្ស័យ Tetsuya Yamagami ត្រូវបានចាប់ខ្លួនភ្លាមមួយរំពិក។ អតីតនាយករដ្ឋមន្ត្រី Abe គឺជាមេដឹកនាំដែលកាន់អំណាចយូរបំផុតនៅជប៉ុន។ លោកត្រូវបានជាប់ឆ្នោតកាលពីឆ្នាំ ២០០៦ ប៉ុន្តែត្រូវលាលែងពីតំណែងនៅខែកញ្ញា ឆ្នាំ២០០៧ ដោយសារតែហេតុផលសុខភាព។ លោកបន្តឈរឈ្មោះ និងបានក្លាយជានាយករដ្ឋមន្ត្រីចាប់ពីឆ្នាំ ២០១២ រហូតដល់ការលាលែងពីតំណែងនៅខែសីហា ឆ្នាំ ២០២០៕