ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Ngo Duc Manh អញ្ជើញថតរូបអនុស្សវរីយ៍ជាមួយភ្ញៀវកិត្តយស |
អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Ngo Duc Manh បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានឃើញថា ក្នុងឆ្នាំ២០១៨ ទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី នៅបន្តមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ដូចជា នយោបាយ សេដ្ឋកិច្ច សន្តិសុខការពារជាតិ វិទ្យាសាស្ត្រ វប្បធម៌និងអប់រំជាដើម។ ទំនាក់ទំនងនយោបាយជាមួយនឹងជំនឿទុក ចិត្តខ្ពស់ ត្រូវបានបង្កើនពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ ការ ជួបប្រាស្រ័យទ្វេភាគីគ្រប់លំដាប់ថ្នាក់ ក៏ដូចជាតាមរយៈយន្តការពិគ្រោះយោបល់និងជំនួបសន្ទនាយុទ្ធសាស្ត្រផងដែរ។
និស្សិតអ៊ុយក្រែនសម្តែងសិល្បៈក្នុងពិធី |
មុននោះ នាថ្ងៃទី២៩ខែមករា នៅទីក្រុង Kiev ស្ថានទូតវៀតណាមប្រចាំនៅប្រទេសអ៊ុយក្រែនបានរៀបចំពិធីជួបសំណេះសំណាល អំណរនិទាឃរដូវឆ្នាំកុរ ឯកស័ក ជាមួយសហគមន៍ជនវៀតណាមនៅអ៊ុយក្រែន និងមិត្តដែលជិតស្និទ្ធជាមួយវៀតណាម។ អញ្ជើញថ្លែងក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមនប្រចាំនៅអ៊ុយក្រែន លោក Nguyen Anh Tuan បានជូនដល់បងប្អូនអាណិកជននៃសហគមន៍ជនវៀតណាមនៅអ៊ុយក្រែននិងមិត្តអ៊ុយក្រែន នូវសេចក្តីប្រសិទ្ធិពរជ័យ សិរីសួស្តី និងមានបំណង ចង់ឲ្យបងប្អូនអាណិកជន សាមគ្គីដើម្បីកសាងសហគមន៍រឹងមាំ និងរក្សានូវទំនៀមទម្លាប់ដ៏ល្អប្រពៃរបស់ប្រជាជនវៀតណាម ជាពិសេស រស់នៅ សិក្សារៀនសូត្រនិងបំពេញការងារត្រឹមត្រូវតាមច្បាប់របស់ប្រទេសសាមី។ នៅឯទីនេះ ឯកអគ្គរដ្ឋទូត លោក Nguyen Anh Tuan បានផ្ញើនូវអំណោយបុណ្យចូលឆ្នាំថ្មី របស់ស្ថានទូតទៅកាន់គ្រូសារជនវៀតណាមនៅតំបន់នានារបស់អ៊ុយក្រែន ដែលមានស្ថានភាពលំបាកផងដែរ។
ការសម្តែងសិល្បៈអំណរឆ្នាំថ្មីប្រពៃណីជាតិរបស់សហគមន៍ជនវៀតណាមនៅឆែក |
ក្នុងពេលជាមួយគ្នានោះ នាយប់ថ្ងៃទី៣១ ខែមករា ស្ថានទូតវៀតណាមប្រចាំនៅរដ្ឋធានី Praha នៃសាធារណរដ្ឋឆែក បានរៀបចំពិធីទទួលបុណ្យចូលឆ្នំាថ្មីប្រពៃណីជាតិ និទាឃរដូវ ឆ្នាំកុរ ឯកស័ក សម្រាប់អាណិកជន។ ក្នុងអារម្មកថារបស់ខ្លួន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឆែក លោក Ho Minh Tuan បានអះអាងថា កិច្ចការសហ គមន៍ជាអាទិភាពស្នូល ក្នុងកម្មវិធីសកម្មភាពរបស់ស្ថានទូត ហើយស្ថានទូតនឹងធ្វើអស់ពីសមត្ថភាព ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់បងប្អូនអាណិកជននៅសាធារណរដ្ឋឆែកតែម្តង៕