(VOVworld)-នាថ្ងៃទី៥កុម្ភៈ ខេត្ត Tay Ninh បានរៀបចំពិធីជួបសំណេះ សំណាល ជាមួយអាណិកជនចំនួន៥០នាក់ក្នុងឱកាសបុណ្យតេតប្រពៃណី២០១៦។ នៅ
ក្នុងជំនួបនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh លោក Nguyen
Thanh Ngoc បានឧទ្ទេសនាមដោយត្រួសៗ អំពីស្ថានភាពសេដ្ឋកិច្ច វប្បធម៌ សង្គម សន្តិសុខរបស់ខេត្តក្នុងឆ្នាំ២០១៥។ ក្នុងថ្ងៃដដែល នៅខេត្ត Ben Tre ក៏បានរៀប
ចំពិធីជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំខេត្តជាមួយអាណិកជនដែលបាន
វិលត្រឡប់មកស្រុកកំណើតទទួលបុណ្យតេតប្រពៃណី។ក្នុងឆ្នាំ២០១៥ ដោយ
ស្មារតីឆ្ពោះទៅស្រុកកំណើតអាណិកជនខេត្ត Ben Tre បានជួយឧបត្ថម្ភថៃទាំជន
ក្រីក្រនិងកសាងបណ្តាសំណង់ស្ថាប័ត្យកម្មជាច្រើនដែរ៕