អាជីវការនីអាស៊ានឆ្នាំ២០១៥៖ប្រែក្លាយឱកាសទៅជាការពិត

Chia sẻ
(VOVworld) - នេះគឺជាប្រធានបទនៃវេទិការអាជីវការនី
អាស៊ានដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៦ មិនា នៅ
រដ្ឋធានីហាណូយរបស់វៀតណាម ដោយមានការចូល
រួមរបស់អនុ ប្រធានរដ្ឋវៀតណាមលោកស្រី Nguyen
Thi Doan និងតំណាង៣០០នាក់ ដែលជា អាជីវការនីមកពីប្រទេសនានាក្នុងតំបន់។
(VOVworld) - អាជីវការនីស្ត្រីអាស៊ានឆ្នាំ២០១៥៖ប្រែក្លាយឱកាសទៅជាការពិត។ នេះគឺជាប្រធានបទនៃវេទិការអាជីវការនីអាស៊ានដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី
៦ មិនា នៅរដ្ឋធានីហាណូយរបស់វៀតណាម ដោយមានការចូលរួមរបស់អនុ ប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan និងតំណាង៣០០នាក់ ដែលជា អាជីវការនីមកពីប្រទេសនានាក្នុងតំបន់។
អាជីវការនីអាស៊ានឆ្នាំ២០១៥៖ប្រែក្លាយឱកាសទៅជាការពិត - ảnh 1
តំណាងថ្នាក់ដឹកនាំរដ្ឋ ក្រសួង ស្ថាប័ន ស្ថាទូត និងអង្គការអន្តរជាតិ​នានាចូលរួមវេទិការ

វេទិការនេះជាឱកាសដើម្បីផ្ដល់ព័ត៏មានស្ដីអំពីសហគមន៍សេដ្ឋកិច្ចអាស៊ានទៅកាន់ អាជីវការនីនានាក្នុងតំបន់ ព្រមទាំងក៏ជាសម្លេង សំណើររបស់សហគមន៍អាជីវការនី អាស៊ានចំពោះបណ្ដាអ្នកកំណត់គោលនយោបាយ អង្គកាអភិវឌ្ឍន៍គោលនយោ
បាយ កម្មវិធីជួយឧបត្ថម្ភអាជីវការនីនាពេលខាងមុខ។
ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានចាត់
ទុកថា ការដែលសហគមន៍អាស៊ានចាប់បដិសន្ធិនាចុងឆ្នាំនេះ នឹងនាំមកនូវឱកាស ផងនិងការសាកល្បងផងសំរាប់អង្គភាពអាជីវកម្ម។ដោយហេតុនេះ ដើម្បីឆ្លៀត ប្រើប្រាស់បណ្ដាឱកាសនេះ អង្គភាពអាជីវកម្មនិយាយរួមនិងអាជីវការនី ត្រូវម្ចាស់
ការ ច្នៃប្រឌិតក្នុងការវិភាគ ព្យាករណ៍ស្ថានភាព លើកកំពស់សមត្ថភាពប្រកួត
ប្រជែង។លោកស្រីបានសង្កត់ធ្ងន់ថា៖
អាជីវការនីអាស៊ានឆ្នាំ២០១៥៖ប្រែក្លាយឱកាសទៅជាការពិត - ảnh 2
អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan ថ្លែងមតិនៅវេទិការ

“វេទិការនឹងរួមចំណែកយ៉ាងជាក់ស្ដែងក្នុងការរឹតបន្តឹងថែមទៀតទំនាក់ទំនង កិច្ច សហប្រតិបតិ្តការនានាដែលមានប្រសិទ្ធភាពក្នុងតំបន់ ឆ្ពោះទៅសហគមន៍អាស៊ាន
១ មានសាមគ្គីភាព ឯកភាព ជាតំបន់សេដ្ឋកិច្ច១ដែលមានលក្ខណៈប្រកួតប្រជែង
ខ្ពស់ អភិវឌ្ឍន៍សេដ្ឋកិច្ចដោយស្មើគ្នានិងសមាហរណកម្មយ៉ាងស៊ីជំរៅក្នុងខឿន
សេដ្ឋកិច្ច ពិភពលោក។តួនាទីរបស់អាជីវការនីក្នុងការអនុវត្តភារកិច្ចនេះគឺសំខាន់
ណាស់”៕

ប្រតិកម្មទៅវិញ