អាជីវករនិងសារព័ត៍មានឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចអាស៊ាន

Chia sẻ
(VOV)_ខឿនសេដ្ឋកិច្ចវៀតណាម កំពុងធ្វើសមាហរណកម្មដោយទូលំ​ទូលាយនិងស៊ីជំរៅជាមួយប្រទេសជាច្រើន និងតំបន់ដែនដីនានាលើពិភពលោក។ ក្នុងសភាពការណ៍ផ្លាស់ប្តូរពាណិជ្ជកម្មនាបច្ចុប្បន្ន សំណូមពរ​១បានដាក់ចេញ​ចំពោះបណ្ដាអង្គភាពអាជីវ

       

អាជីវករនិងសារព័ត៍មានឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចអាស៊ាន - ảnh 1
អាជីវករនិងសារព័ត៍មានឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចអាស៊ាន


  (VOV)_ខឿនសេដ្ឋកិច្ចវៀតណាម កំពុងធ្វើសមាហរណកម្មដោយទូលំ​ទូ
លាយនិងស៊ីជំរៅជាមួយប្រទេសជាច្រើន និងតំបន់ដែនដីនានាលើពិភពលោក។ 
ក្នុងសភាពការណ៍ផ្លាស់ប្តូរពាណិជ្ជកម្មនាបច្ចុប្បន្ន សំណូមពរ​១បានដាក់ចេញ​ចំ
ពោះបណ្ដាអង្គភាពអាជីវកម្ម អាជីវករវៀតណាម នោះគឺជាត្រូវខំប្រឹងប្រែងអភិវឌ្ឍន៍
ដោយឥតឈប់ឈរ ដើម្បីមានផលិតផលគុណភាព បំពេញបទដ្ឋានទាំងឡាយ
របស់ទីផ្សារ​ពិភពលោក។ ចំពោះមុខសំណូមពរនេះ បណ្ដាអង្គភាពអាជីវកម្មនៅ​
ក្នុងប្រទេសត្រូវមានការត្រៀមរៀបចំយ៉ាងម៉ត់ចត់ ដើម្បី​ដេញតាមប្រទេសនានា
នៅក្នុង​សហគមន៍​សេ​ដ្ឋកិច្ចអាស៊ាន។​នេះគឺជាព័ត៍មានដែលបានដំណាងនានា
សង្កត់ធ្ងន់នៅក្នុង​ជំនួប​សំណេះសំណាលស្ដីពី៖ អាជីវករ និងសារព័ត៍មាន ឆ្ពោះ
ទៅសហគមន៍សេដ្ឋកិច្ច​អាស៊ាននាព្រឹកថ្ងៃទី២៨ មករា នៅទីក្រុង ហូជីមិញ (ភាគ
ខាងត្បូងវៀតណាម)។ បណ្ដាដំណាងបានចាត់ទុកថា៖ នាពេលខាងមុខ បណ្ដា
អង្គភាពអាជីវកម្មនៅក្នុង​ប្រទេសត្រូវចងសម្ព័ន្ធប្រកបដោយស្អិតរមួតជាមួយគ្នា 
និងបើកទូលាយទំនាក់​ទំនងជាមួយគ្រប់ស្ថាប័នសារព័ត៍មានផ្សព្វផ្សាយ ដើម្បី
ចែករំលែក ក្តាប់ជាប់​រាល់ព័ត៍មានថ្មីបំផុតស្ដីពីទីផ្សារសេដ្ឋកិច្ចអាស៊ាន ក្នុងដំ
ណាក់កាលធ្វើសមាហរណកម្មដែរ។ លោកស្រីPhan Thi Hong Xuan ប្រធាន
សមាគមមិត្តភាព​វៀតណាម-អាស៊ីអាគ្នេយ៍បានអោយដឹងថា៖

          “ ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានប្រកបដោយជោគជ័យ​យើង​ត្រូវ
មានការផ្សាភ្ជាប់ដ៏ស្អិតរមួតជាងទៀតរវាងបណ្ដាអាជីវករនិងសារព័ត៍មាន ផ្សព្វ
ផ្សាយ។ យើងត្រូវធ្វើយ៉ាងម៉េចដើម្បីបំពេញគ្រប់គ្រាន់ព័ត៍មានស្ដីពីប្រទេសនានា
ដើម្បីអង្គភាពអាជីវកម្មមិនដើរក្រោយ​៕”

ប្រតិកម្មទៅវិញ