អាជីវកម្មអាមេរិកវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលវៀតណាមសម្រេចបានក្នុងការអនុវត្តគោលដៅពីរទន្ទឹមគ្នា

Chia sẻ
(VOVWORLD) - ថ្លែងនៅក្នុងកិច្ចពិភាក្សានេះ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ សហគមន៍ធុរកិច្ចអាមេរិក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។ 
អាជីវកម្មអាមេរិកវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលវៀតណាមសម្រេចបានក្នុងការអនុវត្តគោលដៅពីរទន្ទឹមគ្នា - ảnh 1លោក Charles Freeman អនុប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (USCC)  ថ្លែងក្នុងជំនួបពិភាក្សា  (រូបថត VGP/ Hai Minh)

នាព្រឹកថ្ងៃទី ៣០ ខែមិថុនា ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានដឹកនាំកិច្ចពិភាក្សាតាមអ៊ិនធឺរណែជាមួយសហគមន៍ធុរកិច្ចអាមេរិក ដើម្បីចែករំលែកទស្សនៈ គំនិតផ្តួចផ្តើមនិងដំណោះស្រាយសម្រាប់ជំរុញការអភិវឌ្ឍន៍ស៊ីជម្រៅនូវទំនាក់ទំនងវៀតណាម - អាមេរិកឲ្យកាន់តែអភិវឌ្ឍន៍យ៉ាងជ្រាលជ្រៅ ក៏ដូចជាគាំទ្រវៀតណាមក្នុងដំណើរការស្តារឡើងវិញនិងការអភិវឌ្ឍសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតកូវីដ ១៩។

ថ្លែងនៅក្នុងកិច្ចពិភាក្សានេះ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់សហគមន៍ធុរកិច្ចអាមេរិកក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី។ លោកបានអះអាងថា រដ្ឋាភិបាលវៀតណាមត្រៀមខ្លួនជានិច្ច ដើម្បីផ្ទៀងស្តាប់យោបល់ពីសហគមន៍ធុរកិច្ចអាមេរិកស្តីពីបរិយាកាសវិនិយោគនិងធុរកិច្ចនៅវៀតណាម ក៏ដូចជាការផ្តល់យោបល់លើវិធានការនិងទិសដៅដើម្បីនាំទំនាក់ទំនងរវាងវៀតណាមនិងអាមេរិកឈានដល់កម្រិតថ្មីមួយទៀត។

ចំណែកខ្លួនវិញ តំណាងសហគមន៍អាជីវកម្មអាមេរិកបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលវៀត ណាមសម្រេចបានក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ ហើយបានវាយតម្លៃខ្ពស់ចំពោះសក្តានុពលក្នុងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ ផ្តល់ជូននូវសំណើនិងគំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ ថាមពលស្អាត ការអភិវឌ្ឍប្រកបដោយចីរភាពជាដើម៕

ប្រតិកម្មទៅវិញ