ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិណាតូនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២។ រូបថត៖ AFP/TTXVN |
ជំនួបពិភាក្សានេះ ត្រូវបានធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលវិសាមញ្ញរបស់អង្គការណាតូដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៤ ខែមីនា។
ភាគីទាំងពីរក៏បានពិភាក្សាអំពីជំនួយមនុស្សធម៌និងសន្តិសុខដែលសមាជិកណាតូបានផ្តល់ជូនប្រទេសអ៊ុយក្រែន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពប្រុងជើងការនិងការពាររបស់អង្គការណាតូ។ លើសពីនេះទៅទៀត រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken ក៏បានពិភាក្សាជាមួយសមភាគីបារាំងលោក Jean-Yves Le Drian អំពី "កិច្ចខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់សម្ព័ន្ធមិត្ត ណាតូនិងដៃគូក្នុងសហភាពអឺរ៉ុប(EU) សំដៅផ្តល់ជំនួយសន្តិសុខនិងមនុស្សធម៌សំខាន់ៗដល់ប្រទេសអ៊ុយក្រែន"៕