អាជ្ញាធរយោធានីហ្សេបានទទួលយកគំនិតផ្តួចផ្តើមរបស់អាល់ហ្សេរីដើម្បីដោះស្រាយវិបត្តិនយោបាយ

Chia sẻ

(VOVWORLD) - ទូរទស្សន៍រដ្ឋអាល់ហ្សេរីនាថ្ងៃទី ២ ខែតុលា ចុះផ្សាយព័ត៌មានដែលថា រដ្ឋាភិបាលយោធានីហ្សេបានទទួលយកសំណើសម្របសម្រួលរបស់អាល់ហ្សេរី ដើម្បី ជួយដោះស្រាយវិបត្តិនយោបាយរបស់ Niamey។

អាជ្ញាធរយោធានីហ្សេបានទទួលយកគំនិតផ្តួចផ្តើមរបស់អាល់ហ្សេរីដើម្បីដោះស្រាយវិបត្តិនយោបាយ - ảnh 1ប៉ូលីសនីហ្សេ (រូបថត៖ AP)

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្សព្វផ្សាយតាមទូរទស្សន៍រដ្ឋ ក្រសួងការបរទេសអាល់ហ្សេរីបានឲ្យដឹងថា ប្រទេសនេះទទួលបានការជូនដំណឹងជាផ្លូវការពីប្រទេសនីហ្សេទទួលយកគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី Abdelmadjid Tebboune ដើម្បីលើកកម្ពស់ដំណោះស្រាយនយោបាយចំពោះវិបត្តិនៅនីហ្សេ។ រដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី Ahmed Attaf នឹងមកដល់ទីក្រុង Niamey ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធ្វើការពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំងអស់។

សេចក្តីប្រកាសក៏បានសង្កត់ធ្ងន់ថា ការទទួលយករបស់រដ្ឋាភិបាលយោធានីហ្សេចំពោះគំនិតផ្តួចផ្តើមរបស់អាល់ហ្សេរីផ្តល់នូវការរំពឹងទុកនៃដំណោះស្រាយនយោបាយចំពោះវិបត្តិនៅក្នុងប្រទេសនីហ្សេ។ ការសម្រុះសម្រួលនឹងបើកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិនៅក្នុងប្រទេសនេះ ក៏ដូចជានាំមកនូវផលប្រយោជន៍ដល់តំបន់ទាំងមូល។

កាលពីខែសីហា ប្រធានាធិបតីអាល់ហ្សេរី លោក Tebboune បានឲ្យដឹងថា លោកបានច្រានចោលយ៉ាងម៉ឺងម៉ាត់នូវអន្តរាគមន៍យោធាបរទេសណាមួយនៅក្នុងប្រទេសនីហ្សេ៕

ប្រតិកម្មទៅវិញ