អាជ្ញាធរ​ប៉ាឡេស្ទីន​ប្រកាស​គណៈរដ្ឋមន្ត្រី​ថ្មី​

Chia sẻ
(VOVWORLD) - អាជ្ញាធរប៉ាឡេស្ទីន (PA) កាលពីថ្ងៃទី ២៨ ខែមីនា បានប្រកាសអំពីការបង្កើតគណៈរដ្ឋមន្ត្រីថ្មីក្នុងបរិបទនៃសម្ពាធពីសហគមន៍អន្តរជាតិលើបញ្ហាកំណែទម្រង់កាន់តែកើនឡើង ។ ជាពិសេស ប្រធានាធិបតី PA លោក Mahmoud Abbas បានចេញក្រឹត្យប្រធានាធិបតី ដែលទទួលស្គាល់គណៈរដ្ឋមន្ត្រីថ្មី ដែលដាក់ជូនដោយនាយករដ្ឋមន្ត្រីថ្មី លោក Mohammed Mustafa។ 
អាជ្ញាធរ​ប៉ាឡេស្ទីន​ប្រកាស​គណៈរដ្ឋមន្ត្រី​ថ្មី​ - ảnh 1ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បានតែងតាំងលោក Mohammed Mustafa ជានាយករដ្ឋមន្ត្រីថ្មីនៅទីក្រុង Ramallah នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៤។ រូបថត៖ AFP/TTXVN

លោកនាយករដ្ឋមន្ត្រី Mustafa បានសង្កត់ធ្ងន់ថា អាទិភាពកំពូលរបស់រដ្ឋាភិបាលថ្មីគឺការបញ្ឈប់ជម្លោះនៅតំបន់ហ្គាហ្សា។ គណៈរដ្ឋមន្ត្រីថ្មីរបស់ PA នឹងមានរដ្ឋមន្ត្រីចំនួន ២៣ នាក់ រួមទាំងស្ត្រី ៣ នាក់ និងជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ចំនួន៦នាក់។

មុននោះ កាលពីថ្ងៃទី១៤ ខែមីនា លោកប្រធានាធិបតី Abbas បានតែងតាំងលោក Mohammad Mustafa ដែលជាទីប្រឹក្សាសេដ្ឋកិច្ចយូរឆ្នាំក្នុងវិស័យសេដ្ឋកិច្ច ជានាយករដ្ឋមន្ត្រីថ្មី។

តាមផែនការ  សមាជិកគណៈរដ្ឋមន្ត្រី នឹងស្បថចូលកាន់ តំណែង នៅ ថ្ងៃទី ៣១ ខែមីនា៕


ប្រតិកម្មទៅវិញ