អាជ្ញាធរប៉ាឡេស្ទីនជំរុញកិច្ចប្រជុំសន្តិភាពអន្តរជាតិស្តីពីមជ្ឈឹមបូព៌ា

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៨ ខែកញ្ញា អាជ្ញាធរប៉ាឡេស្ទីន (PA) បានចាប់ផ្តើមជំហានការទូតក្នុងការត្រៀមរៀបចំកិច្ចប្រជុំអន្តរជាតិមួយ នៅដើមឆ្នាំ ២០២១ ស្តីពីដំណើរការសន្តិភាពជាមួយអ៊ីស្រាអែល។ 
អាជ្ញាធរប៉ាឡេស្ទីនជំរុញកិច្ចប្រជុំសន្តិភាពអន្តរជាតិស្តីពីមជ្ឈឹមបូព៌ា - ảnh 1 បេសកជនពិសេសរបស់ PA ប្រចាំនៅអង្គការសហប្រជាជាតិ  លោក Riyad Mansour (ប្រភព៖ Xinhua)

បេសកជនពិសេសរបស់ PA ប្រចាំនៅអង្គការសហប្រជាជាតិ  លោក Riyad Mansour បានឲ្យដឹងថា ស្ថានបេសក កម្មនេះ បានចាប់ផ្តើមរាល់ជំហានត្រៀម ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រទេសមួយចំនួន ដើម្បីធ្វើការពិគ្រោះយោបល់អំពីកិច្ចប្រជុំអន្តរជាតិនេះផងដែរ។ ដំណើរការពិគ្រោះយោបល់ នឹងត្រូវបានរៀបចំឡើងដោយសហភាពអឺរ៉ុប និងសមា ជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

នាថ្ងៃទី ២៥ ខែកញ្ញា ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានស្នើឱ្យអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំអន្តរជាតិមួយស្តីពីមជ្ឈឹមបូព៌ានៅឆ្នាំ ២០២១។ លោក Abbas បានអះអាងថា កិច្ចប្រជុំនេះ  ដោយគោលបំណង បញ្ឈប់រាល់ការកាន់កាប់និងប្រគល់ឲ្យជនប៉ាឡេស្ទីន នូវសេរីភាពនិងឯករាជ្យនៅក្នុងរដ្ឋផ្ទាល់របស់ខ្លួន ដែលមានព្រំដែនឆ្នាំ ១៩៦៧ ជាមួយនឹងរដ្ឋធានីហ្សេរុយសាឡឹមខាងកើត និងដោះស្រាយរាល់បញ្ហាចុងក្រោយ ជាពិសេសបញ្ហាជនភៀសខ្លួនតែម្តង៕

ប្រតិកម្មទៅវិញ