អង់គ្លេសអះអាងសារជាថ្មីម្ដងទៀតនូវការសន្យាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយវៀតណាម

Chia sẻ
(VOVWORLD) -នាថ្ងៃទី ៤ ធ្នូ រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអង់គ្លេស លោក Liam Fox បានអះអាងសារជាថ្មីម្ដងទៀតនូវការសន្យារបស់រដ្ឋាភិបាលអង់គ្លេសក្នុងការខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រិបត្តិការពាណិជ្ជកម្មជាមួយវៀតណាមនាពេលខាងមុខ។
អង់គ្លេសអះអាងសារជាថ្មីម្ដងទៀតនូវការសន្យាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយវៀតណាម - ảnh 1អង់គ្លេសអះអាងសារជាថ្មីម្ដងទៀតនូវការសន្យាជំរុញ
កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយវៀតណាម 

នាថ្ងៃទី ៤ ធ្នូ រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអង់គ្លេស លោក Liam Fox បានអះអាងសារជាថ្មីម្ដងទៀតនូវការសន្យារបស់រដ្ឋាភិបាលអង់គ្លេសក្នុងការខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រិបត្តិការពាណិជ្ជកម្មជាមួយវៀតណាមនាពេលខាងមុខ។ អញ្ជើញថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយគណៈប្រតិភូក្រសួងឧស្សហពាណិជ្ជកម្មវៀតណាម ដឹកនាំដោយរដ្ឋមន្ត្រីលោក Tran Tuan Anh ដែលទៅបំពេញទស្សនកិច្ចការងារនៅអង់គ្លេស ចាប់ពីថ្ងៃទី ៤ ដល់ ថ្ងៃទី ៥ នោះ លោក Liam Fox បានស្នើឲ្យភាគីទាំងពីរគប្បីជំរុញការអនុវត្តរាល់ដំណោះស្រាយ និងការផ្ដើមគំនិតថ្មី សំដៅបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី។ អង់គ្លេសជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ដែលមានសក្ដានុពលជាច្រើន ហើយមានបំណងជំរុញ ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ។

វីឯខ្លួនវិញ លោក Tran Tuan Anh បានអះអាងថា វៀតណាមគោរពទំនាក់ទំនងយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយអង់គ្លេស ហើយជានិច្ចកាលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការ៕

ប្រតិកម្មទៅវិញ