អង់គ្លេសផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងក្រោយ Brexit ជាមួយ EU

Chia sẻ

(VOVWORLD) -  សភាអង់គ្លេសនៅថ្ងៃទី ៣០ ខែធ្នូបានអនុម័តយ៉ាងឆាប់រហ័សចំពោះកិច្ចព្រមព្រៀងក្រោយ Brexit ដែលបានចុះហត្ថលេខាជាមួយសហ ភាពអឺរ៉ុប (EU) នៅថ្ងៃទី ២៤ ខែធ្នូគឺមួយថ្ងៃមុនដំណាក់កាលអន្តរកាល Brexit ត្រូវបានបញ្ចប់ ហើយចក្រភពអង់គ្លេសបានបញ្ចប់ការចាកចេញពីសហភាពអឺរ៉ុប។

អង់គ្លេសផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងក្រោយ Brexit ជាមួយ EU - ảnh 1នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (រូបថត៖ The Guardian)

បន្ទាប់ពីឆ្លងកាត់បែបបទ ដ៏សំខាន់បំផុតនៅក្នុងសភាអង់គ្លេស កិច្ចព្រមព្រៀងនេះក៏ត្រូវបានបញ្ជូនបន្តទៅព្រឹទ្ធសភាអង់គ្លេសអនុម័ត នៅ យប់ថ្ងៃទី ៣០ ខែធ្នូ ដើម្បីចូលជាធរមានជាផ្លូវការនៅម៉ោង ២៣:០០ យប់ថ្ងៃទី ៣១ ខែធ្នូ តាមម៉ោងទីក្រុងឡុង។

ពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការនេះ នាយករដ្ឋមន្រ្តីអង់ គ្លេសលោក Boris Johnson បាន កោតសរសើរថា នេះគឺជាសមិទ្ធិផលដ៏អស្ចារ្យមួយសម្រាប់ចក្រភពអង់គ្លេស ខណៈពេលដែលនៅរក្សាបានសិទ្ធិទាក់ទងផ្ទាល់នឹងទីផ្សារអឺរ៉ុបរួម និងប្រតិបត្តិគោលនយោបាយដោយឡែករបស់ខ្លួនដោយសេរីផង។

មុនពេលដែលរដ្ឋអំណាចនិងសភាអង់គ្លេសបានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit មក នៅថ្ងៃទី ៣០ ខែធ្នូ ប្រធានគណៈកម្មាធិការអឺរ៉ុប លោក Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការមួយនិងបញ្ចូនទៅភាគីអង់គ្លេសផងដែរ៕

ប្រតិកម្មទៅវិញ