អង់គ្លេសបំផ្លាញចោលឧបាយកលលួចធ្វើឃាតនាយករដ្ឋមន្រ្តីលោកស្រី Theresa May

Chia sẻ
(VOVWORLD) - សារព័ត៌មានអង់គ្លេសនាថ្ងៃទី៥ ធ្នូ ដកស្រង់សម្ដីថ្នាក់ដឹកនាំស្ថាប័នសន្តិសុខ ផ្ទៃក្នុង MI៥ លោក Andrew Parker ឲ្យដឹងថា កងកម្លាំងសន្តិសុខប្រទេសនេះ បានបំផ្លាញចោលឧបាយកលលួចធ្វើឃាតនាយករដ្ឋមន្រ្តីលោកស្រី Theresa May។ 

 តាមកាសែត Independent ថា ក្នុងយុទ្ធនាការបោះសម្អាតបទល្មើសនៅ រដ្ឋធានីឡុងដ៍និងទីក្រុង Birmingham កាលពីសប្ដាហ៍មុន ប៉ូលីសអង់គ្លេសបាន ឃាត់ខ្លួនជនសង្ស័យភេរវករចំនួន២នាក់។ ក្រុមមុខសញ្ញានេះបានរៀបចំផែនការប្រើ ប្រាស់គ្រាប់បែកធ្វើដោយដៃដើម្បីចំផ្លាញខ្លោងទ្វារចូលការិយាល័យរបស់លោកស្រី May នៅវិថី Downing ក្រោយនោះប្រើប្រាស់កាំបិតដើម្បីវាយប្រហារ លោកស្រីរូបនេះ៕

ប្រតិកម្មទៅវិញ