អង់គ្លេសបន្តបដិសេធសំណូមពររបស់រុស្ស៊ីអំពីការដំណើរការស៊ើបអង្គេត ទាក់ទិនដល់រឿនហេតុអតីតចារបុរស

Chia sẻ
(VOVWORLD) - ភាពតានតឹងក្នុងទំនាក់ទំនងអង់គ្លេស-រុស្ស៊ីមិនទាន់មានសញ្ញាបន្ធូស្រាល ណាមួយឡើយ បន្ទាប់ពីក្រុងឡុងបន្តបដិសេធសំណូមពររបស់ម៉ូស្គូអំពីដំណើរ ការស៊ើបអង្គេតរួមទាក់ទិនដល់រឿងហេតុអតីតភ្នាក់ងារចារកិច្ច លោក Sergei Skripal និងកូនស្រីរបស់លោកត្រូវបានបំពុលសម្លាប់នៅអង់គ្លេសនាដើមខែ មិនាកន្លងទៅ។
អង់គ្លេសបន្តបដិសេធសំណូមពររបស់រុស្ស៊ីអំពីការដំណើរការស៊ើបអង្គេត ទាក់ទិនដល់រឿនហេតុអតីតចារបុរស  - ảnh 1 អង់គ្លេសបន្តបដិសេធសំណូមពររបស់រុស្ស៊ីអំពីការដំណើរការស៊ើបអង្គេត ទាក់ទិនដល់រឿនហេតុអតីតចារបុរស 

ភាពតានតឹងក្នុងទំនាក់ទំនងអង់គ្លេស-រុស្ស៊ីមិនទាន់មានសញ្ញាបន្ធូស្រាល ណាមួយឡើយ បន្ទាប់ពីក្រុងឡុងបន្តបដិសេធសំណូមពររបស់ម៉ូស្គូអំពីដំណើរ ការស៊ើបអង្គេតរួមទាក់ទិនដល់រឿងហេតុអតីតភ្នាក់ងារចារកិច្ច លោក Sergei Skripal និងកូនស្រីរបស់លោកត្រូវបានបំពុលសម្លាប់នៅអង់គ្លេសនាដើមខែ មិនាកន្លងទៅ។ ក្នុងសេចក្តីប្រកាសនាថ្ងៃទី ៤ មេសា អង្គទូតអង់គ្លេសបានចូល រួមកិច្ចប្រជុំជាបន្ទាន់នាថ្ងៃដដែលរបស់អង្គការហាមឃាត់អាវុធគីមី (OPCW) នៅ ទីក្រុងឡាអេរ (ហូឡង់) ស្តីពីបញ្ហាពោលខាងលើ បានចាត់ទុកថា៖ សំណូមពរ របស់រុស្ស៊ីគឺ «រឹងរូស»។ ភាគីអង់គ្លេសក៏បានចាត់ទុកថា ការដែលរុស្ស៊ី កោះហៅកិច្ចប្រជុំដូច្នេះគឺសំដៅបំភាន់ទិសសាធារណៈមតិនិងរារាំងការធ្វើស៊ើប អង្គេតរបស់ OPCW។ នៅក្នុងកិច្ចប្រជុំលើកនេះ ក្រុមប្រឹក្សាប្រតិបត្តិ OPCWបានបដិសេធការលើកសំណើររួមរបស់រុស្ស៊ីចិននិងអ៊ីរ៉ង់អំពីការស៊ើបអង្គេតរួម និងបរានុម័ត។ អាមេរិកនិងអង់គ្លេសជាបណ្ដាប្រទេសដែលប្រឆាំងជំទាស់យ៉ាងខ្លាំងការធ្វើមគំនិត៕

ប្រតិកម្មទៅវិញ