អង់គ្លេសបដិសេធការអំពាវនាវរបស់អៀកឡង់អំពីការគ្រប់គ្រងរួមជាមួយគ្នា

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៥ កញ្ញា រដ្ឋាភិបាលអង់គ្លេសបានបដិសេធការអំពាវនាវ របស់រដ្ឋមន្ត្រីការបរទេសសាធារណៈរដ្ឋអៀកឡង់អំពីការដែលរដ្ឋអំណាច Dublin ដើរតួនាទីមួយក្នុងការគ្រប់គ្រងតំបន់អៀកឡង់ខាងជើងចំណុះអង់គ្លេសប្រសិនបើបណ្ដាគណបក្សនៅទីនេះមិនស្តារការបែងចែករដ្ឋអំណាចឡើងវិញ ព្រមទាំង អះអាងថា៖ អង់គ្លេសមិនដែល «យល់ព្រម» ជាមួយការបែងចែកក្នុងការគ្រប់គ្រង តំបន់អៀកឡង់ខាងជើងទេ។ 
អង់គ្លេសបដិសេធការអំពាវនាវរបស់អៀកឡង់អំពីការគ្រប់គ្រងរួមជាមួយគ្នា - ảnh 1 អង់គ្លេសបដិសេធការអំពាវនាវរបស់អៀកឡង់អំពីការគ្រប់គ្រងរួមជាមួយគ្នា

(VOVworld) – នាថ្ងៃទី ៥ កញ្ញា រដ្ឋាភិបាលអង់គ្លេសបានបដិសេធការអំពាវនាវ របស់រដ្ឋមន្ត្រីការបរទេសសាធារណៈរដ្ឋអៀកឡង់អំពីការដែលរដ្ឋអំណាច Dublin ដើរតួនាទីមួយក្នុងការគ្រប់គ្រងតំបន់អៀកឡង់ខាងជើងចំណុះអង់គ្លេសប្រសិនបើបណ្ដាគណបក្សនៅទីនេះមិនស្តារការបែងចែករដ្ឋអំណាចឡើងវិញ ព្រមទាំង អះអាងថា៖ អង់គ្លេសមិនដែល «យល់ព្រម» ជាមួយការបែងចែកក្នុងការគ្រប់គ្រង តំបន់អៀកឡង់ខាងជើងទេ។ អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសបានប្រកាសថា៖ ប្រទេសនេះមិនដែលស្រុះចិត្តគំនិតនឹងកិច្ចព្រមព្រៀងណាក៏ដោយដែលផ្តោតទៅ លើ «ការគ្រប់គ្រងរួមគ្នា» ទេ ដោយសារ ប្រការនេះផ្ទុយទៅនឹងគោលការណ៍ របស់កិច្ចព្រមព្រៀងសន្តិភាពថ្ងៃសុក្រល្អប្រសើរនៅអៀកឡង់ខាងជើង។ សេចក្តីប្រកាសរបស់រដ្ឋាភិបាលអង់គ្លេសក៏បានអះអាងជាថ្មីម្តងទៀតថា៖ ទោះបីជារដ្ឋអំណាចនៅអៀកឡង់ខាងជើងមិនទាន់ត្រូវបានសា្តរឡើងវិញនៅ ឡើយក្តី ប៉ុន្តែ រដ្ឋាភិបាលអង់គ្លេសតែមួយគត់មានសិទ្ធិផ្តល់សេវ៉ាកម្មសាធារណៈ និងគ្រប់គ្រងតំបន់អៀកឡង់ខាងជើង៕

ប្រតិកម្មទៅវិញ