|
គំរូលិខិតឆ្លងដែនរបស់អង់គ្លេស (រូបថតៈ Getty Images) |
(VOVworld)-តាមគំរោង អង់គ្លេសនឹងប្រើប្រាស់លិខិតឆ្លងដែនថ្មីនៅខែកក្កដាឆ្នាំ
២០១៩ ក្រោយរយៈពេល៣ខែដែលប្រទេសនេះគ្រោងនឹងចាកចេញពីសហភាព
អឺរុប (EU)ជាផ្លូវការ (ឬហៅថាBrexit) នោះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស
លោក Amber Rudd បានឲ្យដឹងថា ក្រសួងនេះកំពុងធ្វើការដេញថ្លៃកិច្ចសន្យារចនា
គំរូ លិខិតឆ្លងដែន ដែលស្ថិតក្នុងផែនការ៥ឆ្នាំពិនិត្យឡើងវិញមួយដងរបស់ក្រសួង
មហាផ្ទៃផងដែរ។
រដ្ឋមន្ត្រី Rudd ក៏បានឲ្យដឹងថែមទៀតថា អង់គ្លេសមិនទាន់មានផែនការផ្លាស់
ប្តូរសភាពដើមនៃលិខិតឆ្លងដែនបច្ចុប្បន្ន ប៉ុន្តែក៏មិនបដិសេធលទ្ធភាពថា លិខិត
ឆ្លងដែនរបស់អង់គ្លេសនឹងវិលត្រឡប់មកជាមួយព័ណ៍ខៀវប្រពៃណីមុននេះ។ តាម
ពិតទៅ ការផ្លាស់ប្តូរព័ណ៍រចនានៃលិខិតឆ្លងដែនរបស់អង់គ្លេសគឺអាស្រ័យដល់
ដរាបណា អង់គ្លេសមិនស្ថិតក្នុងបទប្បញ្ញត្តិរបស់ EU ទៀត៕